Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិន្នផលវារីវប្បកម្ម កើនឡើង ខណៈការប្រមូលផលជួបការលំបាក

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានឱ្យដឹងថា ទិន្នផលវារីវប្បកម្ម មានកំណើនកើនឡើងជាលំដាប់ ដោយសារតែមានការចាប់អារម្មណ៍ចំពោះសកម្មភាពអភិវឌ្ឍន៍វារីវប្បកម្មនៅកម្ពុជា និងដោយការចូលរួមយ៉ាងសកម្មពីសំណាក់ក្រសួងពាក់ព័ន្ធ និងវារីវប្បករកម្ពុជា គួបផ្សំនឹងការជួយឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ទាំងបច្ចេកទេស និងទុនកម្ចី និងថវិកាពីដៃគូអភិវឌ្ឍន៍អន្តរជាតិនានា។

ឯកឧត្តម វេង សាខុន បានលើកឡើងថា ការធ្វើវារីវប្បកម្មកម្ពុជា គឺស្ថិតនៅរាយប៉ាយ ខ្វះទុន ខ្វះប្រភពទឹក ការចិញ្ចឹមមិនបានដាក់ចេញនូវការចិញ្ចឹមជាលក្ខណៈបណ្តាក់តគ្នាបានល្អនោះទេ ហើយការប្រមូលផលជួបការលំបាក ត្រូវប្រើពេលយូរចេញពីខេត្តមួយទៅខេត្តមួយ ដែលត្រូវការពេលវេលាច្រើន ដើម្បីប្រមូលធ្វើការផ្គត់ផ្គង់ទីផ្សារ និងការដឹកជញ្ជូនមកកាន់ទីផ្សារចែកចាយជដើម។

ឯកឧត្តម វេង សាខុន បានបន្តថា វិស័យវារីវប្បកម្មនេះ បានទាក់ទាញការវិនិយោគ និងកសិករ ជាពិសេសក្នុងទម្រង់នៃជំនួយពីរាជរដ្ឋាភិបាល។ ប៉ុន្តែទោះជាយ៉ាងណា វិស័យនេះកំពុងប្រឈមនឹងបញ្ហា ខណៈអ្នកចិញ្ចឹមត្រីបានបាត់បង់មុខជំនួញដោយសារតែត្រីចិញ្ចឹម ដែលនាំចូលពីប្រទេសជិតខាងមានតម្លៃទាប។
ជាមួយគ្នានេះ អ្នកចិញ្ចឹមត្រីក្នុងស្រុក បានលើកឡើងថា ត្រីចិញ្ចឹម ដែលនាំចូលពីបរទេស មានតម្លៃថោកដែលធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុក។ ពួកគេ បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធមេត្តាត្រួតពិនិត្យឱ្យបានម៉ត់ចត់ និងមានប្រសិទ្ធភាពនូវការនាំចូលត្រីចិញ្ចឹមដែលត្រូវបានហាមឃាត់ ខណៈដែលផលិតកម្មក្នុងស្រុកគឺគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក។

ទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញទិន្នផលវារីវប្បកម្មក្នុងឆ្នាំ ២០១៥ កន្លងទៅ ដែលប្រមូលបានចំនួន ១៤៣.១៤១ តោន ខណៈដែលផលិតកម្មបានកើនឡើងជាបន្តបន្ទាប់នៅឆ្នាំបន្ទាប់។នៅឆ្នាំ២០២០ ទិន្នផលវារីវប្បកម្មកើនឡើងដល់ចំនួន ៤០០.៤០០ តោន មានកំណើន ៣០ ភាគរយ ធៀបទៅនឹងឆ្នាំ២០១៩៕
រក្សាសិទ្ធិដោយ៖CEN

×