ប្រិយមិត្តជាច្រើនបានដឹងហើយ ពីការបើកបង្ហាញគ្មានការលាក់លៀម នៃការវះកាត់កែសម្ផស្ស និងក៏ដូចជាដំណាក់កាលស្រាយបង់រុំមុខចេញ បង្ហាញមុខមាត់ថ្មី របស់យាយគ្រវីសក់ បន្ទាប់ពីបុគ្គលដ៏ល្បីល្បាញនៅលើបណ្តាញសង្គមរូបនេះ បានធ្វើការវះកាត់អស់រយៈពេល ៤ ថ្ងៃ ដែលធ្វើឲ្យមហាជនស្ងើចសរសើរជាខ្លាំង និងស្ទើរតែមិនគួរឲ្យជឿអំពីការផ្លាស់ប្ដូរនូវមុខមាត់ថ្មីរបស់គាត់នោះឡើយ។ ជាក់ស្តែង នៅពេលនេះ ឃើញថាសភាពមុខមាត់យាយគ្រវីសក់ ពិតជាស្រស់ស្អាតប្លែកខ្លាំងណាស់ ជាពិសេសគឺទទួលបានមុខ V ទៀតផង។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Kapook របស់ថៃ កាលពីពេលថ្មីៗនេះ យាយគ្រវីសក់ បានបញ្ជាក់ឲ្យដឹងថា លោក Sitangsu Buathong ឬ យាយគ្រវីសក់ បានសម្រេចចិត្តធ្វើការវះកាត់កែសម្ផស្ស ដើម្បីជម្រះចេញនូវស្នាមជ្រីវជ្រួញលើផ្ទៃមុខឲ្យមើលទៅក្មេងជាងវ័យ និងក៏ដូចវះកាត់ត្រង់ផ្នែកថ្ពាល់ ថ្គាម ពង្រីកចង្កា បបូរមាត់ និងព្រមទាំងធ្វើមុខរាងអក្សរ V ។ ហើយលើសពីនេះ យាយគ្រវីសក់ ក៏បានវះកាត់ធ្វើច្រមុះផងដែរ។
Sitangsu Buathong ក៏បានបង្ហើបឲ្យដឹងថា ដំណើរនៃការវះកាត់នេះ គឺមានរយៈពេល ៩ ថ្ងៃ ដែលត្រូវចំណាយលុយអស់ជាង ៤ លានបាត (ខ្ទង់ជាង ១២ ម៉ឺនដុល្លារ) ឯណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











