ភ្នំពេញ ៖ និយាយដល់ឈ្មោះ រ៉ូស នោះនរណាៗដែលថាមិនស្គាល់នោះ។ កញ្ញា អាណា រ៉ូស គឺជាតារាសម្តែងមួយរូប ដែលបច្ចុប្បន្ននេះ ឃើញថាមានប្រជាប្រិយភាពខ្លាំងណាស់ ក្រោយរូបនាងបានផ្ទុះល្បីខ្លាំងរឿងក្រដាស១០ ក្រដាស២០ និងតែងតែធ្វើរឿងប្លែកៗ ដែលធ្វើឲ្យមហាជនឃើញហើយមានការហួសចិត្តស្ទើរថ្លែងមិនចេញ។

ពិតណាស់ កញ្ញា រ៉ូស តែងតែរងការរិះគន់ និងជេរប្រមាថផ្សេងៗ ពីសំណាក់មហាជន ជាពិសេសពីសំណាក់យុវវ័យៗ ដែលតាមប្រមាញ់ចង់ឃើញពីទង្វើចេញមកហាក់មិនសូវគ្រប់របស់នាង ព្រោះថា រ៉ូស ក៏ត្រូវបានគេដឹងថា ជានារីម្នាក់ដែលបានរៀនសូត្រជ្រៅជ្រះគ្រាន់បើ តែមិនគួរណាមកធ្វើរឿងបែបៗនេះ ដោយហាក់មិនខ្វល់ពីកិត្តិយស និងមុខមាត់គ្រួសារសោះឡើយ។
តែយ៉ាងណា ក្រោយពីបានឃើញមនុស្សជាច្រើន កាន់តែនាំគ្នាវាយប្រហារនូវពាក្យសម្តីមិនល្អៗ ពោលគឺក្រោយផ្ទុះរឿងរ៉ាវចុងក្រោយ ស៊ីប្រុស១ថ្ងៃ៣ដង និងធ្វើជាដេកដួលសន្លប់ជាងដើម ពេលនេះ អាណា រ៉ូស ក្តៅស្លឹកត្រចៀកខ្លាំង ចេញមកព្រលះទៅកាន់អ្នកជេរប្រមាថខ្លួន ដែលពុំបានដឹងពីប្រវត្តិខ្លួនច្បាស់ ដោយនាងបានទម្លាយពីប្រវត្តិការងារមិនមែនលំៗនោះទេ ជាមួយបទពិសោធន៍ការងារច្រើនកន្លែង និងព្រមទាំងការសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យទៀតផង។

ក្នុងនោះ កញ្ញា អាណា រ៉ូស បានបញ្ចេញឲ្យដឹងថា៖ «ស៊ើបប្រវត្តិ ខ្ញុំឲ្យច្បាស់ចាំនិយាយកុំខូចមាត់បើមិនដឹងចាំខ្ញុំនិយាយឲ្យស្តាប់ត្រួសៗ ប្រវត្តិខ្ញុំរៀនចប់បរិញ្ញាបត្រសាលាវ៉ាន់ដាគណនេយ្យ ហើយពេលរៀនចប់ធ្វើការនៅក្រុមហ៊ុនfugi ខាងទិញដូរហាងឆេងលុយអន្តរជាតិមានលុយ EURUSD លុយGBPUSD លុយ USDJPY …ហើយបន្ទាប់មក ធ្វើការនៅក្រុមហ៊ុន RFC ខាងទិញដូរហាងឆេងលុយ អន្តរជាតិមានលុយ EURUSD GBPUSD ….បន្ទាប់មកធ្វើខាងលក់ខុនដូ លក់ដីឡូនឹងផ្ទះល្វែង ហើយក៏ចុងក្រោយ ចូលសិល្បៈដោយសារស្រឡាញ់ការសម្តែងតាំងពីរនៅរៀននៅវ៉ាន់ណាគណនេយ្យ និយាយទៅប្រវត្តិខ្ញុំ គឺកូនអ្នកត្រឹមត្រូវអ្នករៀនសូត្រ. ……ហើយបើដឹងមិនច្បាស់កុំខូចមាត់ហើយយកកញ្ចក់ឆ្លុះមើលខ្លួនអែងផង ហើយបុគ្គលខ្លះមិនបានរៀនសូត្រ ដូចគេផងហើយមិនដឹងប្រវត្តិ ចេញពីរប្រភពណាទេ តែពូកែណាស់ខាងកាត់សេចក្តីនឹងខូចមាត់»។

បន្ទាប់មក Rose ក៏បានដាក់ទៅកាន់អ្នករិះគន់ខ្លួនមួយចំនួនថា៖ «មនុស្សបានរៀនសូត្រ និងមនុស្សមិនបានរៀន សំដីនិយាយស្តីចេញមកខុសគ្នា គេបានរៀនសំដីគេនិយាយមកមានក្រមសីលធម៌ក្នុងខ្លួន សុភាពរាបសារមិនច្រង៉េងច្រង៉ាង ឲ្យតម្លៃមនុស្សជំុវិញខ្លួន និងមិនយកវប្បធម៌ជេរបញ្ជោរបរិហារកេរ្តិ៍បង្ខូចកិត្តិយសគេ យកមកធ្វើជាប្រធានបទដើម្បីចង់បានview»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









