Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តបែនដឹកខ្សាច់ បើកបុករថយន្ត LEXUS បើកបត់ឆ្លងផ្លូវ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ ប្រុសវ័យចំណាស់ម្នាក់បានបើករថយន្ត LEXUS RX400 ឆ្លងកាត់ផ្លូវត្រូវបានរថយន្តបែនដឹកខ្សាច់ ចង្កូតស្ដាំបុកចំហៀងខាងមុខ កណ្ដាលបណ្ដាលឱ្យរងការខូចខាត ស្ទើរតែទាំងស្រុង តែសំណាងល្អមិនមានអ្នកណា រងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២និង៤៨នាទី ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដែលទីស្ថិតនៅត្រង់ចំណុចស្តុបបាគូ តាមបណ្ដោយផ្លូវ៥០ម៉ែត្រ កែងនឹងផ្លូវ២១៧ ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។

បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់ បានបើករថយន្តម៉ាក LEXUS RX400 ពណ៌សពាក់ផ្លាក លេខភ្នំពេញ 2AX-7139 បេីកបរតាមបណ្ដោយផ្លូវ ៥០ ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ក៏បានឈប់រង់ចាំភ្លើងស្តុបមួយសន្ទុះក្រោយមក ស្រាប់ភ្លេីងស្តុបលោតសញ្ញា ឲ្យបត់ឆ្វេងពេលនោះ គាត់ក៏បានបត់ឆ្វេងឡើងទៅផ្លូវ២១៧ តែមកដល់ពាក់កណ្ដាលផ្លូវ ឆាប់តែមានរថយន្តបែនដឹកខ្សាច់ ចង្កូតស្ដាំ ពណ៌ស ពាក់ផ្លាកលេខ ចង្កូតស្ដាំ PP -2714 បើកបរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត ជ្រុលទៅបុកចំផ្នែកខាងមុខពេញទំហឹង បណ្តាលឱ្យរថយន្តLEXUS RX400 បណ្ដាលឱ្យរងការខូចខាតស្ទើរតែទាំងស្រុង តែសំណាងល្អ អ្នកបើកបរមិនមានរងរបួស ចំណែករថយន្តបែនដឹកខ្សាច់ រងការខូចខាតបន្តិចបន្តួច ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយសម្រួលចរាចរណ៍ កុំឱ្យមានការកកស្ទះ ហើយក៍ឱ្យភាគីទាំងសងខាងនិយាយគ្នា ពេលនោះខាងម្ចាស់រថយន្តបែនដឹកខ្សាច់ បានប្រកែកថាជាផ្លូវអាទិភាពរបស់ខ្លួន តែខាងម្ចាស់រថយន្ត LEXUS RX400 គាត់បានឆ្លើយថាភ្លើងសញ្ញា ត្រូវឲ្យគាត់បត់ ដោយសារតែភាគី បានប្រកែកគ្នារកយកត្រូវរៀងៗខ្លួន។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានរាយការណ៍ទៅ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ បានចុះទៅធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿង យកមករក្សាទុកនៅ អធិការដ្ឋានខណ្ឌដង្កោ រង់ចាំធ្វើការដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖មីដា

×