ភ្នំពេញ ៖ ប្រិយមិត្តបានដឹងថា ពីរឿងរ៉ាវប្រេះឆាស្នេហារវាងតារាសម្តែងលោក អេដវីន និងអ្នកនាង សុទ្ធ បញ្ចកា ដែលនៅទីបំផុតលោក អេដវីន ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្នុងករណីការប្រើប្រាស់អំពើហិង្សាលើសង្សាររបស់ខ្លួនអ្នកនាង បញ្ចកា កាលពីពេលកន្លងទៅ។

ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺស្របពេលលោក អេដវីន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនឡើងតុលាការ គេក៏ស្រាប់តែបានឃើញគូស្នេហ៍អ្នកនាង សុទ្ធ បញ្ចកា បើទោះជាមិនទាន់បាត់ឈឺសាច់ និងស្លាកស្នាមជាំពេញខ្លួនផង បានទៅតាមសុំដកពាក្យបណ្តឹង ដើម្បីឲ្យស្ថាប័នអយ្យការ លើកលែងការចោទប្រកាន់ ទៅលើលោក អេដវីន ឲ្យមានសេរីភាពបានជួបជុំប្រពន្ធកូនវិញ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង។
តែយ៉ាងណា នៅពេលនេះ លោក អេដវីន ត្រូវបានតុលាការសម្រេចធ្វើការចោទប្រកាន់ពីបទប្រើអំពើហិង្សា តាមមាត្រា២២២ ហើយប្រសិនរកឃើញថាជនដៃដល់បានប្រព្រឹត្តដូចការចោទប្រកាន់មែននោះៗ រូបគេនឹងត្រូវជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល។

ដោយឡែក ក្រោយពីបានឃើញព័ត៌មានជាច្រើនបានចុះផ្សាយអំពីរឿងខ្លួនទៅតាមសុំដកពាក្យបណ្តឹងវិញ និងជាពិសេស ហាក់មិនសប្បាយចិត្តចំពោះមនុស្សមួយចំនួន ដែលបានដៀលខ្លួនថា បើចិត្តមិនដាច់ ចុះប្រកាច់ធ្វើរឿងបំពុលសង្គមនេះធ្វើអ្វី? អ្នកនាង សុទ្ធ បញ្ចកា ក៏បានធ្វើការឆ្លើយតប និងបើកបង្ហាញពីអារម្មណ៍មួយនេះ ដែលមានខ្លឹមសាររៀបរាប់យ៉ាងដូច្នេះថា៖ ឃើញព័ត៌មានខ្លះនៅចុះពីខ្ញុំ តែនិយាយនេះមិនមែនបានន័យថាខឹងទេ តែខ្ញុំអន់ចិត្តនឹងអ្នក comment ជេរផង ដៀលផង សុទ្ធតែ មីនេះរឿងរហូត , បើចិត្តមិនដាច់ post ធ្វើអី , មីហ្នឹងបំពុលសង្គម , មីហ្នឹងឃើញឈឺៗ ដល់ម៉ាណថ្ងៃដើរលេងធម្មតាបាត់, មីហ្នឹងចេះចុះគ្រប់បែបយ៉ាង!។

ហេតុអី បាន post ពេលមានរឿង? ព្រោះសម័យនេះ ចំណាត់ការដែលលឿនបំផុត គឺក្នុង FB សម័យនេះអ្នកណា ក៏មាន Acc FB រៀងខ្លួន អ្នកណាក៏ប្រើវាដើម្បីផលប្រយោជន៏រៀងខ្លួន អ្នកខ្លះរកសុី អ្នកខ្លះបំបាត់អផ្សុក អ្នកខ្លះដើម្បីសង្គម!
តែក្រោយមកហេតុអី ក៏ធ្វើធម្មតា នៅអាណិត នៅស្រណោះ! ព្រោះរយៈពេលដែលស្រឡាញ់គ្នា ២ ឆ្នាំ ៥ ខែ មួយឆ្នាំជាង ដំបូង គាត់ខូច ខ្ញុំខិល តែដល់ពេលយើងរកចំណុចកែគ្នាឃើញ ចង់សាងគ្រួសារច្បាស់លាស់ យើងក៏កែដើម្បីគ្នារហូត មួយឆ្នាំក្រោយមិនដែលមានបញ្ហាសោះ យ៉ាងច្រើនអន់ចិត្តគ្នាតិចតួច អត់និយាយគ្នាតែ៣ ថ្ងៃក៏ធម្មតាវិញ តែទើបរឿងប៉ុន្មានថ្ងៃមុន ដោយសារការប្រច័ណ្ឌខ្វះការពិចារណា ទើបយើងមានរឿងនេះ!។

ហេតុអី ឃើញមានបញ្ហាហើយ ក៏ដើរលែងដូចធម្មតា ដូចគ្មានរឿងកើត?…. ហេតុអី …. ព្រោះខ្ញុំជាស្រីម្នាក់ដែលមិនទម្រន់ មិនទន់ជ្រាយ មិនទេរតាមបញ្ហា ហើយអ្វីដែលជាបញ្ហាសម្រាប់ជីវិតរបស់ខ្ញុំ ខ្ញុំតែងតែប្រាប់ខ្លួនឯងថា “រឿងល្អកើតមក វាតែងតែមានរឿងអាក្រក់មកតាមក្រោយ ហើយរឿងអាក្រក់កើតមក វាតែងតែមានរឿងល្អកើតមកតាមក្រោយ”។

ខ្ញុំតែងជាមនុស្ស ដែលមិនចេះគុំគួន មិនចេះចងគំនុំ ហើយតែងតែមិនដែររំលឹករឿងដែរមិនល្អដែរកើតឡើង ! អភ័យ គឺជាថ្នាំមួយដែលល្អបំផុត សម្រាប់សុខភាពផ្លូវចិត្ត! តែបើឲ្យយកវិញ សុំប្រាប់ថា វាពិបាកណាស់ នូវការនឹកឃើញទិដ្ធភាពបែបនោះ តែដោយសារអនុស្សាវរីយ៍ មនោសញ្ចេតនា ចិត្តជាស្រី តើអ្នកណា អាចឈរមើលមនុស្សខ្លួនឯងស្រឡាញ់ ពិបាកនៅនឹងភ្នែក! កុំថាឡើយស្នេហា តែអ្នកស្គាល់គ្នាធម្មតា ក៏ខ្ញុំតែងតែជួយ ហើយនៅខ្វល់ខ្វាយពីអ្នកនោះដែរ!។
ពៀររម្ងាប់ដោយការមិនចងពៀរ ! ខ្ញុំធ្លាប់ចងពៀរគេម្នាក់ហើយ វាគ្មានបានអីមកវិញទេ វាមានតែភ្លើងជាប់ខ្លួន តែពេលខ្ញុំទម្លាក់ចុះ ខ្ញុំរាប់អានជាមួយ Ex មុនខ្ញុំធម្មតា ពីពេលនោះមក ជីវិតខ្ញុំជួបតែរឿងល្អ វាមកចង្រៃអី អាយប់ហ្នឹង មកទក់សាច់អីណា….៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








