ភ្នំពេញ ៖ ប្រជាពលរដ្ឋ ១៦ គ្រួសារស្មើនឹង ១១៦ នាក់ បានស្នើសុំឲ្យអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ជួយដោះស្រាយគោលនយោបាយដីធ្លី ជូនពួកគាត់ ខណៈដែលអាជ្ញាធរ ចេញសេចក្តីជូនដំណឹង ឲ្យពួកគាត់រុះរើផ្ទះ ឲ្យបានមុនពេលយៈពេល ៧ថ្ងៃទៀត ។
ការសំណូមពររបស់ប្រជាពលរដ្ឋទាំង ១៦ គ្រួសារខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ ស្ថិតនៅមូលដ្ឋានរបស់ពួកគាត់ នៅចំណុចភូមិជម្ពូវ័នទី១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការសំណូមពររបស់ក្រុមគ្រួសារទាំង ១៦ នេះ បានធ្វើឡើងស្របពេលដែលអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចេញសេចក្តីជូនដំណឹង ជូនពួកគាត់ នៅរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ នេះ។

ពួកគាត់បានលើកឡើងថា ពួកគាត់បានរស់នៅតំបន់នេះ រយៈពេល ២០ឆ្នាំមកហើយ គិតចាប់តាំងពីឆ្នាំ ២០០៣មកម្លេះ ហើយអាជ្ញាធរមូលដ្ឋាន ក៏បានទទួលស្គាល់ និងធ្វើសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ ជូនពួកគាត់ផងដែរ៕ រក្សាសិទ្ធិដោយ៖សួងសាម


