Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆក់កាបូបមិនបានសម្រេច ត្រូវសមត្ថកិច្ចដេញទាន់ ផ្តួលម៉ូតូចោល រួចឡើងម៉ូតូមួយគ្រឿងទៀត រត់គេចខ្លួនបាត់ស្រមោល

ភ្នំពេញ ÷ ជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីនារីជនជាតិចិនម្នាក់ មិនបានសម្រេច ត្រូវសមត្ថកិច្ចឃើញទាន់ ដេញប្រគៀកស្រែកថាចោៗ ក៏ជនសង្ស័យភ័យផ្តួលម៉ូតូចោល រួចរត់ឡើងម៉ូតូមួយគ្រឿងទៀត ជិះរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ៣០ នាទីល្ងាចថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ កែងនឹងផ្លូវទ្រុងមាន់ ចំណុចនៅនឹងស្តុបណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចប្រចាំគោលដៅ​នៅស្តុបណតប៊្រីត បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញនារីរងគ្រោះជាជនជាតិចិន ជិះម៉ូតូម៉ាកស្គូពីមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 1-FQ 7649 ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ កំពុងតែជិះឆ្លងស្តុបខៀវ ស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូម៉ាកនិច ស៊េរីឆ្នាំ២០២១មួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ1-IS 1779 និងម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាកបានជិះពីក្រោយនារីរងគ្រោះ រួចក៏ឈោងដៃទាញកាបូប ពីជនរងគ្រោះតែមិនបានសម្រេច ក៏ត្រូវសមត្ថកិច្ចកំពុងសម្រួលចរាចរណ៍ឃើញទាន់ ស្រែកថាចោៗ រួចដេញពីក្រោយស្រាប់តែជនសង្ស័យ ភ័យបានផ្តួលម៉ូតូចោល រួចរត់ឡើងម៉ូតូមួយគ្រឿងទៀត ជិះគេចខ្លួនបាត់ស្រមោល បន្សល់ទុកម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ប្រចាំគោលដៅ ស្តុបណតប្រ៊ីត បានទំនាក់ទំនងទៅខាងសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកយកម៉ូតូជនសង្ស័យ និងនារីរងគ្រោះ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូបែកក្អម ដាក់ពាក្យបណ្ដឹងងាយស្រួល សមត្ថកិច្ចតាមស្រាវជ្រាវ រកជនសង្ស័យ និងបក្ខពួក បន្តយកមកចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖ សា មេត

×