Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តីប្រមឹក ខឹងប្រពន្ធមិនដាំបាយឱ្យហូប ប្រើដំបងឫស្សីវាយប្រពន្ធ របួសធ្ងន់ធ្ងរ ត្រូវឃាត់ខ្លួន

បាត់ដំបង៖ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុក មោងឫស្សី បានដឹកនាំកម្លាំងឃាត់ខ្លួន បុរសចំណាស់ម្នាក់ ក្នុងករណីហិង្សាដោយចេតនា ប្រើដំបងឫស្សីវាយប្រពន្ធ បណ្ដាលឱ្យរងរបួសដើមដៃខាងធ្វេង០១កន្លែង (បាក់) និងរបួសឆ្អឹងជំនីរផ្នែកខាងក្រោយ០១កន្លែងហើមជាំ របួសធ្ងន់ មកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីធ្វើការសាកសួរស្រាវជ្រាវ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០នឹង៣០នាទីព្រឹក នៅចំណុចក្រុមទី១៦ ភូមិទួល ព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជនបង្កជាប្តីឈ្មោះ ពៅ វិចិត្រ ហៅវាំង អាយុ៦៨ឆ្នាំ និងជនរងគ្រោះជាប្រពន្ធឈ្មោះ ក្រិះ នាង អាយុ៤៨ឆ្នាំ រស់នៅចំណុចក្រុមទី១៦ ភូមិទួល ព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សូមជម្រាបជូនថា នៅវេលាកើតហេតុខាងលើបុរសជាប្តីវ័យចំណាស់រូបនេះ បានប្រើដំបងឫស្សី វាយសំពងទៅទីលើប្រពន្ធរបស់ខ្លួន យ៉ាងដំណំ បង្កឱ្យមានការភ្ញាក់ផ្អើល ហើយបន្ទាប់ពីកើតភ្លាម សមត្ថកិច្ចនគរបាលបានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង័្សយជាប្តីតែម្តង និងដកហូតបានដំបងឫស្សីមួយដើម រីឯប្រពន្ធដែលទទួលរងរបួសបាន នាំទៅសង្រ្កោះនៅមន្ទីរពេទ្យ។ ចំពោះមូលហេតុដែលនាំទៅដល់ ការប្រើហិង្សាវាយទៅលើប្រពន្ធរបស់ខ្លួនបែបនេះ គឺដោយសារបុរសជាប្តីផឹកស្រាស្រវឹង និងខឹងប្រពន្ធមិនបានដាំបាយឱ្យប្តីហូបនៅព្រឹកនេះ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលស្រុក ឃាត់ខ្លួននិងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×