Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាលពីម្សិលមិញ ភាគហ៊ុនចំនួន ៣ បានកើនឡើង ៣ ធ្លាក់ចុះ ហើយ ១ ទៀតរក្សាថ្លៃថេរដដែល

ភ្នំពេញ ៖ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) មានកំណើនខ្ពស់ជាងគេក្នុងថ្ងៃពុធម្សិលមិញ ដល់ទៅ ១៤០៛ ក្នុងមួយហ៊ុន ដោយបានបិទនៅថ្លៃ ១៤.៤៨០៛។

រីឯហ្រ្កេនធ្វីន (GTI) និងផេសថិក (PEPC) វិញបានកើនឡើង ៤០៛ និង ១០៛ រៀងគ្នាដល់ ៤.១៨០៛ និង ៣.១៩០៛។ ផ្ទុយមកវិញរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និងកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) បានថយចុះ ២០៛ ដូចគ្នាមកត្រឹម ៧.០៨០៛ និង ១៥.១៨០៛។

ភាគហ៊ុនអេស៊ីលីដា (ABC) បានបង្ហាញការធ្លាក់ចុះខ្ពស់ជាងគេ ចំនួន ១០០៛ មកត្រឹម ១៣.៣៤០៛ ក្នុងមួយហ៊ុន។ ភាគហ៊ុននេះផងដែរ បានគ្របដណ្តប់ប្រមាណ ៧៧% នៃទំហំជួញដូរភាគហ៊ុនសរុបចំនួន ២,៤៩ ប៊ីលានរៀល។ សន្ទស្សន៍ ផ.ម.ក. បានបន្តថយចុះប្រមាណ ២,០៦ ពិន្ទុទៀត ឬស្មើនឹង ០,៣៧% មកត្រឹម ៥៦១,៥៣ ពិន្ទុ៕
រក្សាសិទ្ធិដោយ៖CEN

×