បណ្តាប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដឹកនាំដោយប្រទេសកាណាដាបានជំរុញឲ្យប្រទេសចិន អនុញ្ញាតឱ្យប្រធានសិទ្ធិមនុស្សលោកស្រី Michelle Bachelet ចូលទៅកាន់តំបន់ស្វយ័តស៊ីនជាំង របស់ប្រទេសនេះភ្លាមៗ ខណៈពេលដែលពួកគេក៏បានរិះគន់ការលុបបំបាត់ សិទ្ធិសេរីភាពនៅក្នុងប្រទេសហុងកុង និងទីបេផងដែរ។
ឯកអគ្គរដ្ឋទូតកាណាដាប្រចាំអង្គការសហប្រជាតិ នៅទីក្រុងហ្សឺណែវ លោកស្រី Leslie Norton បានអានសេចក្តីថ្លែងការណ៍រួមទៅកាន់ក្រុមប្រឹក្សានេះក្នុងនាមប្រទេសចំនួន ៤០ រួមមានប្រទេសអាល់បានី អូស្ត្រាលី បារាំង អាល្លឺម៉ង់ អៀរឡង់ ជប៉ុន ស្វីស អង់គ្លេស និងអាមេរិក។ លោកស្រីNorton បាននិយាយថា៖« យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងតំបន់ស្វយ័តស៊ីនជាំង អ៊ុយហ្គ័រ»។
ប្រទេសចិនបដិសេធការចោទប្រកាន់អំពីការរំលោភបំពានលើតំបន់ស្វយ័តស៊ីនជាំង អ៊ុយហ្គ័រ និងបានឆ្លើយតបវិញដោយសេចក្តីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងនាមប្រទេសមួយក្រុមដោយនិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរប្រឆាំង នឹងជនជាតិដើមនៅកាណាដា។
សេចក្តីថ្លែងការណ៍រួម អានដោយលោកស្រីឯកអគ្គរដ្ឋទូតកាណាដាប្រចាំអង្គការសហប្រជាជាតិបាននិយាយថា“ របាយការណ៍គួរឱ្យទុកចិត្តបានបង្ហាញថា មនុស្សជាងមួយលាននាក់ត្រូវបានឃុំឃាំងនៅស៊ីនជាំងហើយមានការឃ្លាំមើលយ៉ាងទូលំទូលាយ ដែលផ្តោតលើគោលដៅរបស់ប្រជាជនអ៊ុយហ្គ័រ និងសមាជិកជនជាតិភាគតិចដទៃទៀត និងការរឹតត្បិតលើសេរីភាពមូលដ្ឋាន និងវប្បធម៌អ៊ុយហ្គ័រ ។
សេចក្តីថ្លែងការណ៍បានលើកឡើងពីការធ្វើទារុណកម្ម និងភាពឃោរឃៅ ឬអមនុស្សធម៌ រួមជាមួយនឹងអំពើហឹង្សាប្រឆាំងនឹងភេទ យេនឌ័រ និងការបំបែកកុមារពីឪពុកម្តាយ។ ដោយយោងទៅលើលោកស្រី Bachelet សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា៖« យើងទទូចដល់ប្រទេសចិនឱ្យអនុញ្ញាតឱ្យមានការចូលមើលក្នុងតំបន់ ស៊ីនជាំងភ្លាមៗសម្រាប់អ្នកសង្កេតការណ៍ឯករាជ្យរួមទាំងឧត្តមស្នងការរបស់អង្គការសហប្រជាជាតិ» ។
លោកស្រី Bachelet បាននិយាយថា៖«ខ្ញុំបន្តពិភាក្សាជាមួយអ្នកតំណាងរបស់ចិនសម្រាប់ដំណើរទស្សនកិច្ចមួយដែលរួមមានការចូលទៅកាន់អត្ថន័យក្នុងតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រ ហើយសង្ឃឹមថាវាអាចទទួលបានលទ្ធផលនៅក្នុងឆ្នាំនេះ ជាពិសេសនៅពេលរបាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅតែបន្តកើតមាន» ។
សេចក្តីថ្លែងការណ៍ដែលអានជាភាសាកាណាដាបាននិយាយថា“ ចុងក្រោយយើងនៅតែបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការធ្លាក់ចុះនៃសេរីភាពមូលដ្ឋាននៅហុងកុងក្រោមច្បាប់សន្តិសុខជាតិ និងស្ថានភាពសិទ្ធិមនុស្សនៅទីបេ។ យើងអំពាវនាវ ឲ្យ អាជ្ញាធរចិនគោរពកាតព្វកិច្ចសិទ្ធិមនុស្សរបស់ពួកគេ។
យ៉ាងណាមិញ ក្នុងចំណោមប្រទេសដែលគាំទ្រសេចក្តីថ្លែងការណ៍ប្រឆាំងរបស់ចិនទៅលើប្រទេសកាណាដា និងប្រទេសជាង៤០ខាងលើ រូមមានប្រទេសបេឡារុស្ស អ៊ីរ៉ង់ កូរ៉េខាងជើង រុស្ស៊ី ស្រីលង្កា ស៊ីរី និងវេណេហ្ស៊ុយអេឡា៕ ប្រភព៖ AA.Com
រក្សាសិទ្ធិដោយ៖CEN

