PHNOM PENH, 22 JUNE 2021— Sathapana Bank and Credit Bureau (Cambodia) Co., Ltd. (CBC) have announced the launch of a digital partnership to bring convenience for the Bank’s customers to conduct financial health check directly through Sathapana Mobile anytime, anywhere.
ភ្នំពេញ, ២២ មិថុនាមិថុនា ២០២១ — ធនាគារស្ថាបនា និងក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា)
ខូអិលធីឌី (ស៊ីប៊ីស៊ី) បានប្រកាសបើកដំណើរការភាពជាដៃគូឌីជីថលដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ធនាគារដើម្បីធ្វើការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុដោយផ្ទាល់តាមរយៈSathapana Mobile គ្រប់ពេលគ្រប់ទីកន្លែង។

This digital partnership is the first in Cambodia and will further strengthen the commitment of both institutions to promote financial literacy, financial inclusion and improve credit risk management in the Cambodian financial industry.
ភាពជាដៃគូឌីជីថលនេះ គឺជាដៃគូលើកដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដើម្បីពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាប័នហិរញ្ញវត្ថុ និងធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងហានិភ័យឥណទាននៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុនៅកម្ពុជា។
A credit report of an individual borrower is a record of his/her credit payment history compiled from banks and other financial institutions. Lenders will usually check a credit report to assess a borrower’s credit worthiness. Hence, it is highly beneficial to regularly check one’s credit report to maintain a healthy financial status and ensure accuracy of credit information. One can file dispute with CBC should there be any incorrect information in the credit report.

របាយការណ៍ឥណទានរបស់អ្នកខ្ចីប្រាក់ គឺជាកំណត់ត្រាមួយនៃប្រវត្តិទូទាត់សងឥណទានរបស់ពួកគេ ដែលប្រមូលបានមកពីបណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗ។ ជាធម្មតាអ្នកផ្តល់ប្រាក់កម្ចីនឹងពិនិត្យមើលរបាយការណ៍ឥណទានដើម្បីវាយតម្លៃពីលទ្ធភាពនៃការទទួលបានឥណទានរបស់អ្នកខ្ចី។ ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់អ្នកអោយបានទៀងទាត់ដើម្បីរក្សាស្ថានភាពហិរញ្ញវត្ថុអោយមានភាពល្អប្រសើរ និងធានាបាននូវភាពត្រឹមត្រូវនៃព័ត៌មានឥណទាន។ ម្យ៉ាងទៀត អ្នកក៏អាចប្តឹងតវ៉ាជាមួយស៊ីប៊ីស៊ីផងដែរ បើសិនជាមានព័ត៌មានមិនត្រឹមត្រូវណាមួយនៅក្នុងរបាយការណ៍ឥណទានរបស់ខ្លួន។
In a few simple steps, Sathapana customers can submit a request of their credit report to CBC via an auto-filled form in Sathapana Mobile. After verification, CBC will send out credit reports to customers. For those who are not yet a Sathapana customer, a financial health check can still be done by downloading the Sathapana Mobile to open an online account instantly.

ក្នុងជំហានសាមញ្ញៗ អតិថិជនរបស់ធនាគារស្ថាបនាអាចដាក់សំណើរសុំរបាយការណ៍ឥណទានរបស់ខ្លួនទៅកាន់ CBC តាមរយៈសំណុំបែបបទបំពេញស្វ័យប្រវត្តិនៅក្នុងកម្មវិធីទូរសព្ទចល័តរបស់ស្ថាបនា (Sathapana Mobile) ។ បន្ទាប់ពីការផ្ទៀងផ្ទាត់រួច CBC នឹងផ្ញើរបាយការណ៍ឥណទានដល់អតិថិជន។ សម្រាប់អ្នកដែលមិនទាន់ក្លាយជាអតិថិជនរបស់ធនាគារស្ថាបនា ការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុក៏នៅតែអាចធ្វើទៅបានដោយការទាញយកកម្មវិធីទូរស័ព្ទចល័តរបស់ស្ថាបនា ដើម្បីបើកគណនីអនឡាញភ្លាមៗ ។
Mr. Fung Kai Jin, Chief Executive Officer of Sathapana Bank, said “Sathapana Bank is delighted to cooperate with CBC to provide a fast and easy service for our customers to perform financial health check through Sathapana Mobile. This will eliminate time consuming conventional process. It is a testimony to our Bank’s commitment to lead in digital banking innovation.”

លោក ហ្វុង កៃជីន ដែលជាប្រធាននាយកប្រតិបត្តិរបស់ធនាគារស្ថាបនា បានមានប្រសាសន៍ថា៖ “ធនាគារស្ថាបនាមានកិត្តិយសនិងក្តីសោមនស្សរីករាយក្នុងការធ្វើសហប្រតិបត្តិការជាមួយស៊ីប៊ីស៊ី ដើម្បីផ្តល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈកម្មវិធី Sathapana Mobile ដែលមានលក្ខណៈរហ័ស និងងាយស្រួលជាងមុនយ៉ាងច្រើន ដោយជម្រុះចោលនូវដំណើរការបែបបុរាណដែលត្រូវប្រើពេលវេលាច្រើន។ នេះគឺជាសក្ខីភាពមួយនៃការប្តេជ្ញាចិត្តចំពោះតួនាទីឈានមុខរបស់ធនាគារនៅក្នុងការធ្វើប្រតិបត្តិការធនាគារឌីជីថល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។”
Mr. Oeur Sothearoath, Chief Executive Officer of CBC, said “CBC is pleased to partner with Sathapana Bank to offer convenient access to CBC Financial Health Check to all customers of Sathapana through their mobile banking app. This will enable the customers of Sathapana throughout the country to request credit report using their smartphones. Furthermore, he emphasized that this is an initiative for digitalization of consumer service of CBC to promote financial literacy and enable responsible borrowing among Cambodians.”
លោក អឿ សុធារ័ត្ន ដែលជាប្រធាននាយកប្រតិបត្តិរបស់ស៊ីប៊ីស៊ី បានមានប្រសាសន៍ថា៖ “ស៊ីប៊ីស៊ីពេញចិត្តធ្វើជាដៃគូជាមួយធនាគារស្ថាបនា ដើម្បីផ្តល់ឱ្យអតិថិជនទាំងអស់របស់ធនាគារស្ថាបនានូវភាពងាយស្រួលក្នុងការចូលប្រើសេវាត្រួតពិនិត្យសុខភាពឥណទានស៊ីប៊ីស៊ី តាមរយៈកម្មវិធីប្រតិបត្តិការធនាគារលើទូរសព្ទចល័ត(Mobile Banking App)។ កម្មវិធីនេះ នឹងអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារស្ថាបនានៅទូទាំងប្រទេសអាចស្នើសុំរបាយការណ៍ឥណទានបាន ដោយប្រើស្មាតហ្វូនរបស់ខ្លួន។ បន្ថែមពីលើនេះ លោកបានសង្កត់ធ្ងន់ថា នេះគឺជាគំនិតផ្តួចផ្តើមមួយសម្រាប់ការធ្វើឌីជីថលូបនីយកម្មនៃសេវាកម្មបម្រើអតិថិជនរបស់ស៊ីប៊ីស៊ី ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងការខ្ចីប្រាក់ប្រកបដោយទំនួលខុសត្រូវរបស់ប្រជាពលរដ្ឋកម្ពុជា។”
អំពីក្រេឌីតប្យួរ៉ូខេមបូឌា (ស៊ីប៊ីស៊ី)
ក្រេឌីតប្យួរ៉ូខេមបូឌា (ស៊ីប៊ីស៊ី) គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់សេវាព័ត៌មានហិរញ្ញវត្ថុ សេវាវិភាគទិន្នន័យ និងសេវាធ្វើរបាយការណ៍ឥណទាន ទៅដល់ស្ថាប័នហិរញ្ញវត្ថុ និងអតិថិជនទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គិតពីឆ្នាំ២០១២មក ស៊ីប៊ីស៊ី បាននិងកំពុងចូលរួមជួយអតិថិជនក្នុងការគ្រប់គ្រងហានិភ័យនិងរង្វាន់នៃការសម្រេចចិត្តផ្នែកពាណិជ្ជកម្មនិងហិរញ្ញវត្ថុ តាមរយៈកញ្ចប់ដំណោះស្រាយមួយ៖ របាយការណ៍ឥណទានអតិថិជន របាយការណ៍ឥណទានពាណិជ្ជកម្ម ខេ-ស្ករ របាយការណ៍វិភាគទិន្នន័យ សេវាតាមដានឥណទាន សេវាត្រួតពិនិត្យឥណទាន និងដំណោះស្រាយតាមតម្រូវការ។ ស៊ីប៊ីស៊ី បម្រើឱ្យបណ្តុំសមាជិកដែលមានជាង ១៦៥ ស្ថាប័នហិរញ្ញវត្ថុ រាប់បញ្ចូលទាំងធនាគារពាណិជ្ជកម្ម ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និងប្រតិបត្តិករឥណទានជនបទ។
អំពីធនាគារស្ថាបនា
ធនាគារស្ថាបនា គឺជាធនាគារពាណិជ្ជកម្មឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសរុបតម្លៃជាង២ពាន់លានដុល្លារអាមេរិក និងមាននិយោជិតជាង ៤០០០ នាក់។ យើងមានបណ្តាញសាខាធំទូលាយគ្របដណ្តប់ទូទាំងប្រទេស ដែលសរុបមានជាង ១៧២ សាខា និង ជាង ២៣០ ទូអេធីអឹមដែលមានសមត្ថភាពចាត់ចែងសាច់ប្រាក់។ យើងមានផ្តល់ជូននូវសេវាធនាគារពេញលក្ខណៈ ដូចជា សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាប្រតិបត្តិការធនាគារតាមអ៊ីនធើរណិត សេវាប្រតិបត្តិការធនាគារតាមទូរសព្ទ កាតឥណពន្ធនិងឥណទាន សេវាផ្ញើប្រាក់ទៅក្នុងនិងក្រៅប្រទេស សេវាវេស្ទើនយូញាន សេវាហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាកម្មជាច្រើនផ្សេងទៀត។ យើងក៏មានផ្តល់ជូនផងដែរនូវសេវាប្រមូលពន្ធ សេវាទូទាត់បង់ប្រាក់នៃសេវាកម្មសាធារណៈជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយអ្នកផ្តល់សេវាកម្មទូទាត់បង់ប្រាក់ចល័តជាច្រើនទៀត ដែលមានដូចជា វីង ភីភេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ីម៉ាន់នី និងបាគងជាដើម ដើម្បីផ្តល់ជម្រើសភាពងាយស្រួលកាន់តែច្រើនដល់អតិថិជនរបស់យើង៕