Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹក នៅច្រាំងទន្លេ

ភ្នំពេញ ÷ សពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្តែតនៅច្រាំងទន្លេ រួចបានរាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះមកពិនិត្យភ្លាមៗ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ដោយប្រជាពលរដ្ឋបាននេសាទ នៅតាមដងទន្លេ ក៏ប្រទះឃើញសពបុរសខាងលើ អណ្តែតនៅក្នុងច្រាំងទន្លេ បន្ទាប់មកពួកគាត់ក៏បានរាយការណ៍ប្រាប់ ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ ទៅលើសពភ្លាមៗ បន្ទាប់មក ស្របពេលដែលក្រុមគ្រួសារសព បានបាត់កូនប្រុសរបស់គាត់ ខំប្រឹងដើរកអស់រយៈពេល៣ថ្ងៃមកហើយ ស្រាប់តែមកជួបនៅក្នុងថ្ងៃកើតហេតុខាងលើតែម្តងទៅ។

ប៉ុន្តែទោះយ៉ាងណា គេមិនច្បាស់ទេថា ជាសពរបស់បុរសម្នាក់ ដែលបានជិះម៉ូតូម៉ាកzomer មកលោតពចុះពីស្ពានច្បារអំពៅ កាលពីថ្ងៃមុនឬទេ?

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាននិយាយថា សាច់ញាតិសពជនរងគ្រោះ ដែលមានលោតទឹកកាលពីពេលថ្មីៗនេះ បានមកមើលដែរ តែអះអាងថា មិនមែនជាជនរងគ្រោះ ដែលលោតចុះពីស្ពាន កាលពីពេលថ្មីៗនេះទេ គឺច្រឡំ។

សពមានឈ្មោះកែវបូណា ភេទប្រុសអាយុ២៥ ឆ្នាំ មុខរបនៅផ្ទះ មានទីលំនៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចបានទំនាក់ទំនងទៅក្រុមគ្រួពេទ្យឲ្យចុះមកពិនិត្យសំណាករកវិជ្ជមានកូវីដ១៩ ក្រោយពិនិត្យរួចដោយបញ្ជាក់ពីគ្រួពេទ្យ គឺអវិជ្ជមានកូវីដ១៩ រួចបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សាមេត

×