Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយមានការបង្ហោះថា មានអ្នកស្លាប់ ដោយសារហូបទុរេន ក្រោយចាក់វ៉ាក់សាំង ពេលនេះក្រសួងសុខាភិបាលម៉ាឡេស៊ី ចេញមកបញ្ជាក់ច្បាស់ហើយថា…

វាហាក់ដូចជារដូវទុរេន មិនបញ្ឈប់ការរីករាលនៃការបង្កើតឲ្យមានឡើងព័ត៌មានមិនពិតបែបនេះសោះ ។ ជាក់ស្តែង ថ្មីៗនេះ មានពាក្យចចាមអារាមជុំវិញរឿងថា មានអ្នកស្លាប់ដោយសារហូបទុរេន បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ១៩។

សារដែលត្រូវបានផ្សព្វផ្សាយពាក្យចចាមអារាមនោះបានសរសេរថា៖ «សូមប្រាប់ទៅគ្រួសារ និងមិត្តភក្តិរបស់អ្នក កុំឲ្យហូបទុរេន មុននិងក្រោយពេលទទួលការចាក់វ៉ាក់សាំង។ ព្រោះថាមានបុរសម្នាក់ធ្វើការនៅក្នុងសួនរបស់ខ្ញុំ ដែលបានទៅចាក់វ៉ាក់សាំងកូវីដ ហើយពេលត្រឡប់មកផ្ទុះនៅថ្ងៃបន្ទាប់ គាត់ហូបទុរេន ក៏ស្រាប់តែបានស្លាប់តែម្តង។ យើងត្រូវដឹង និងប្រយ័ត្នប្រយែង ជីវិតពិតជាមានតម្លៃណាស់ ព្រោះពេលយើងល្ងង់មិនដឹងអី នឹងធ្វើអោយជីវិតត្រូវបាត់បង់បែបនេះ»។

តែទោះយ៉ាងណា នៅពេលនេះ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានចេញមកបញ្ជាក់នៅលើបណ្តាញ Twitter ថា នេះជាព័ត៌មានចចាមអារាមមិនពិតនោះទេ។

ក្រសួងក៏បានអំពាវនាវដល់សាធារណជន សូមបញ្ឈប់ចែករំលែកនូវ «ព័ត៌មានមិនពិត» នេះតទៀត និងបានបញ្ជាក់ប្រាប់ថា សូមកុំបារម្ភអី! អ្នកទាំងអស់គ្នានៅតែអាចរីករាយនិងផ្លែឈើដ៏ចូលចិត្តនេះបានធម្មតា ទោះបីអ្នកបានទទួលការចាក់វ៉ាក់សាំងបង្ការក៏ដោយ។ ប៉ុន្តែ វាជាការល្អ ដែលប្រាកដថា អ្នកមិនបរិភោគទុរេនច្រើនពេក ព្រោះវាក្តៅ ហើយអ្វីដែលល្អបំផុត គឺហូបក្នុងកម្រិតមធ្យម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×