Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិក្ខាកាមយោធាកម្ពុជា ៦៣រូប មកពី ១៦គ្រឹះស្ថានឧត្តមសិក្សាជាន់ខ្ពស់ និងសាលាបណ្ឌិត្យសភាយោធា នៃសហព័ន្ធរុស្ស៊ី បញ្ចប់ការសិក្សាដោយជោគជ័យ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី ប៉ែន ពិសិដ្ឋ អនុព័ន្ធយោធាកម្ពុជាប្រចាំ សហព័ន្ធរុស្ស៊ី បានឲ្យដឹងថា ក្នុងឆ្នាំ២០២១នេះ មានសិក្ខាកាមយោធាកម្ពុជា សរុបចំនួន ៦៣រូប មកពី ១៦គ្រឹះស្ថានឧត្តមសិក្សាជាន់ខ្ពស់ និងសាលាបណ្ឌិតសភាយោធា នៃសហព័ន្ធរុស្ស៊ី បានបញ្ចប់ការសិក្សាដោយជោគជ័យ។
ក្នុងនោះមានសិក្ខាកាមយោធាកម្ពុជាចំនួន ០៣ រូបទទួលបានសញ្ញាបត្រក្រហម ឬសញ្ញាបត្រនិទ្ទេស ល្អណាស់។

លោកឧត្តមសេនីយ៍ត្រី ប៉ែន ពិសិដ្ឋ បន្តថា និស្សិតយោធាឆ្នើមរបស់កម្ពុជាទាំង៣រូបនោះ គឺ លោកនាយចំណង់ ឡេង គន្ធីសុបញ្ញា សិក្សាជំនាញប្រព័ន្ធបណ្តាញប៉ុស្តិវិទ្យុ មកពីសាលាបណ្ឌិតសភាយោធាវិទ្យុទាក់ទង និងទូរគមនាគមន៍យោធា, លោក នាយចំណង់ ច័ន្ទ សុវណ្ណតារា ជំនាញវិទ្យុទាក់ទងកងទ័ពឆ័ត្រយោង ពីសាលាបញ្ជាការជាន់ខ្ពស់ទ័ពអាកាសឆ័ត្រយោង និង លោកនាយចំណង់ អ៊ឹង គឹមហួរ ជំនាញ វិស្វករឧទ្ធម្ភាគចក្រ ពីសាលាបណ្ឌិតសភាយោធាទ័ពអាកាស។

កាលពីព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ នាទីក្រុងសាន់ពីទឺស្បឺគ សហព័ន្ធរុស្ស៊ី នៅសាលាបណ្ឌិតសភាវិទ្យុទាក់ទង និងប្រព័ន្ធទូរគមនាគមន៍យោធា បានប្រារព្ធពិធីប្រគល-ទទួល សញ្ញាបត្រវិស្វករជំនាញថ្នាក់អនុបណ្ឌិត ជូនដល់សិក្ខាកាមយោធាជាតិ-អន្តរជាតិឆ្នាំ២០២១ សរុបជាង៦០០នាក់ ដែលលបានបញ្ចប់វគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលដោយជោគជ័យ អស់រយៈពេល០៦ឆ្នាំ លើជំនាញបញ្ជូនសារ។ ក្នុងនោះសិក្ខាកាមដែលទទួលបានមេដាយមាសមានចំនួន៣៨នាក់ និងសញ្ញាបត្រក្រហម មានចំនួន៦៥នាក់។ ពិធីនោះដំណើការទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អារស្លាណូវ អគ្គនាយក អគ្គនាយកដ្ឋានបញ្ជូនសារ និងជាអគ្គសេនាធិការរង នៃកងកម្លាំងប្រដាប់អាវុធ សហព័ន្ធរុស្ស៊ី ព្រមទាំងសហការី នាយយកសាលាបណ្ឌិតសភាយោធាវិទ្យុទាក់ទង ព្រមទាំងគណៈគ្រប់គ្រងសាលា និងក្រុមគ្រួសារសិក្ខាកាម។ ជាមួយគ្នានោះដែរ ក៏មានវត្តមានលោក ឧត្តមសេនីយ៍ត្រី ប៉ែន ពិសិដ្ឋ នាយការិយាល័យអនុព័ន្ធយោធាកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី អញ្ជើញចូលរួមដោយផ្ទាល់ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់សិក្ខាកាមយោធាកម្ពុជាផងដែរ។

សូមបញ្ជាក់ផងថា ក្នុងថ្ងៃតែមួយនោះ ក៏មានសិក្ខាកាមកម្ពុជាជាច្រើនរូបទៀត បានបញ្ចប់ និងទទួលសញ្ញាបត្រនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាជាន់ខ្ពស់ និងសាលាបណ្ឌិត្យសភាយោធា នៃសហព័ន្ធរុស្ស៊ី មានដូចជា៖ សាខាបណ្ឌិត្យសភាយោធា ភស្តុភា និងដឹកជញ្ជូន (ទីក្រុងPENZA) ចំនួន៧រូប, សកលវិទ្យាល័យយោធា (ទីក្រុង MOSCOW)ចំនួន០៣រូប, បណ្ឌិត្យសភាវេជ្ជសាស្រ្តយោធា (ទីក្រុង SAINT PETERSBURG) ចំនួន០៣រូប, បណ្ឌិត្យសភាអវកាសយោធា MOZAISKOVO (ទីក្រុង SAINT PETERSBURG) ចំនួន៧រូប, វិទ្យាស្ថានយោធា(កងទ័ពជើងទឹក) នៃមជ្ឈមណ្ឌលសិក្សាវិទ្យាសាស្រ្តយោធាកងទ័ពជើងទឹក (ទីក្រុង SAINT PETERSBURG) ចំនួន៧ រូប, សាខាបណ្ឌិត្យសភាយោធាសម្ភារៈបច្ចេកទេស(ទីក្រុង VOLSK) ចំនួន ០២រូប, បណ្ឌិតសភា នៃកងទ័ពការពារវិទ្យុសកម្ម គីមីសាស្រ្ត និងជីវសាស្រ្ត និងកងទ័ពវិស្វកម្ម(ទីក្រុង KOSTROMA)ចំនួន០២រូប, បណ្ឌិត្យសភាយោធាកងទ័ពអាកាស នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី (ទីក្រុងSMOLENSK) ចំនួន០២រូប, សាលាបញ្ជាការវិស្វកម្មយោធាជាន់ខ្ពស់(ទីក្រុង TYUMENSK) ចំនួន០២រូប, និងសាលាបញ្ជាការយោធាជាន់ខ្ពស់កងទ័ពឆត្រយោង (ទីក្រុង RYAZAN) ចំនួន០២រូប។

ដោយឡែក និស្សិតដែលសិក្សានៅគ្រឹះស្ថាន២ទៀត នឹងត្រូវធ្វើពិធីទទួលតាមក្រោយជាបន្តបន្ទាប់ ក្នុងនោះ មជ្ឈមណ្ឌលសិក្សាវិទ្យាសាស្រ្តយោធា នៃកងទ័ពជើងអាកាស បណ្ឌិត្យសភាកងទ័ពជើងអាកាស (ទីក្រុង VORONES) មាននិស្សិតចំនួន០៥រូប ត្រូវទទួលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១, និងសាខាមជ្ឈមណ្ឌលសិក្សាវិទ្យាសាស្រ្តនៃកងទ័ពជើងអាស នៃសកលវិទ្យាល័យបណ្ឌិត្យសភាកងទ័ពជើងអាកាស (ទីក្រុង SIZRANH) ចំនួន០៥រូបត្រូវទទួសថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

សូមជម្រាបថា នេះជាមោទនភាពចំពោះជាតិខ្មែរ ដែលបានលេចមុខ លេចមាត់លើឆាកជាតិ និងអន្តរជាតិ ក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធិដោយ៖ ចេស្តារ

×