Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សពបុរសម្នាក់ ដែលលោតពីលើស្ពានច្បារអំពៅ ពេលនេះរកឃើញហើយ

ភ្នំពេញ ÷ បងប្អូនធ្លាប់បានជ្រាបមកហើយ កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង៩ និង៤០នាទីយប់ ដែលមានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់បានជិះម៉ូតូម៉ាក ZOOMER X មកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានច្បារអំពៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅពេលនេះត្រូវបានសាច់ញាតិ មកតាមរកឃើញហើយ នៅចំណុចក្នុងច្រាំងទន្លេមុខវត្តព្រែកប្រា ។

ហេតុការភ្ញាក់ផ្អើលរកឃើញសពនេះដែរ បានកើតឡើង នៅវេលាម៉ោង ៣ និង៤០នាទីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ ចំណុចមុខវត្តព្រែកប្រា ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

យោងតាមការរៀបរាប់ពីប្អូនប្រុសរបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹឹងថា ដោយបងរបស់គាត់ មានឈ្មោះ លីសុខ អាត ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរជាមន្រ្តីម្នាក់ ដែលមានប្រពន្ធកូនរស់នៅប្រទេសក្រៅ បច្ចុប្បន្នស្នាក់នៅម្តុំសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃកើតហេតុខាងលើ ដោយបងរបស់គាត់ បានយករថយន្ត ម៉ាក Rang rover មិនចាំផ្លាកលេខ មកផ្ញើនៅផ្ទះគាត់ បន្ទាប់មកជនរងគ្រោះ ក៏បានជិះម៉ូតូម៉ាកZOOMERX មួយគ្រឿងពណ៌ក្រហម ដែលពាក់ផ្លាកលេខ ភ្នំពេញ 1GV 1987 ជិះចេញមកក្រៅមួយសន្ទុះ ក្រោយមកគាត់ក៏ទទួលដំណឹងថា បងរបស់គាត់បានលោត ពីលើស្ពានច្បារអំពៅធ្លាក់ចូលទៅក្នុងច្រាំងទន្លេ លិចបាត់ទៅហើយ បន្ទាប់មកគាត់ក៏បានទាក់ទង ទៅសមត្ថកិច្ចដើម្បីធ្វើលិខិតស្នាមយកម៉ូតូមកវិញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចបានទំនាក់ទំនង ទៅក្រុមគ្រូពេទ្យ ឲ្យចុះមកពិនិត្យសំណាក រកវិជ្ជមានកូវីដ១៩ ក្រោយពិនិត្យរួចដោយបញ្ជាក់ ពីគ្រួពេទ្យ គឺអវិជ្ជមានកូវីដ១៩ រួចបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សា មេត

×