ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ប្រជាពលរដ្ឋកុំផ្អើលនឹងការផ្សព្វផ្សាយបោកប្រាស់ ពាក់ព័ន្ធការទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ រហូតមកទល់ពេលនេះ អង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់នូវឱសថ ហើយក៏មិនមានឱសថ សម្រាប់ព្យាបាលជំងឺកូវីដ-១៩នោះដែរ គឺមានតែវ៉ាក់សាំងប៉ុណ្ណោះ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា÷
«សូមបងប្អូនប្រជាពលរដ្ឋកុំផ្អើលនឹងការផ្សព្វផ្សាយបោកប្រាស់ ពាក់ព័ន្ធការទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ឱ្យសោះ ព្រោះថារហូតមកទល់ពេលនេះ អង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់នូវឱសថ ហើយក៏មិនមានឱសថ សម្រាប់ព្យាបាលជំងឺកូវីដ-១៩នោះដែរ គឺមានតែវ៉ាក់សាំងប៉ុណ្ណោះ ដែលអាចការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋបាន»៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


