Monday, January 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នេះបានច្បាស់ហ្មង ! អ្នកខំអាណិតដាច់ផ្ងារ ក្រោយអ្នកនាង បញ្ចកា ចេញមកនិយាយចំៗបែបនេះថា… (វីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តបានជ្រាបរួចហើយជំុវិញរឿងរ៉ាវតារាសម្តែងលោក អេ ដវីន ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ និងបញ្ជូនខ្លួនទៅ តុលាការ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ពាក់ព័ន្ធករណីប្រើអំពើហិង្សា ទៅលើគូស្នេហ៍របស់ខ្លួន ដែលបានរួមរស់ជាមួយគ្នាដូចប្តីប្រពន្ធ គឺអ្នកនាង សុទ្ធបញ្ចកា កាលពីពេលកន្លងទៅថ្មីៗនេះ។

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងនោះ គឺស្របពេលដែលលោក អេដវីន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន គេក៏បានឃើញវត្តមានអ្នកនាង សុទ្ធ បញ្ចកា បើទោះជាមិនទាន់បាត់ឈឺសាច់ និងស្លាកស្នាមជាំពេញខ្លួនផង បានយកបាយទឹកទៅមកសុំដកពាក្យបណ្តឹង ដើម្បីឲ្យស្ថាប័នអយ្យការលើកលែងការចោទប្រកាន់ទៅលើលោក អេដវីន ឲ្យមានសេរីភាពបានជួបជុំជាមួយខ្លួនវិញ និងលើសពីនេះ អ្នកនាង បញ្ចកា ក៏បានយកបាយទឹកឲ្យលោក អេដវីន ហូបថែមទៀតផង។

តែយ៉ាងណា នៅពេលនេះ លោក អេដវីន ត្រូវបានតុលាការសម្រេចធ្វើការចោទប្រកាន់ពីបទប្រើអំពើហិង្សា តាមមាត្រា២២២ ហើយប្រសិនរកឃើញថាជនដៃដល់បានប្រព្រឹត្តដូចការចោទប្រកាន់មែននោះៗ រូបគេនឹងត្រូវជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល។

ដោយឡែក ក្រោយពីប្រុសស្នេហ៍ ត្រូវបានបញ្ជូនខ្លួនទៅឃុំខ្លួននៅពន្ធនាគារព្រៃស រួចមក ក៏ស្រាប់តែអ្នកនាង សុទ្ធ បញ្ចកា បានធ្វើការឡាយវីដេអូ និយាយយ៉ាងរំភើយហាក់ដូចគ្មានរឿងអ្វីកើតឡើងសោះអុីចឹង និងថែមទាំងប្រើពាក្យនេះទៅកាន់អ្នកខំអាណិតថា «ខ្ញុំស្អប់ណាស់ពាក្យថាអាណិត ឬម្នាក់ហ្នឹងកម្មណាស់ ប៉ុន្តែ បើនិយាយលើកទឹកចិត្តថា មនុស្សស្រីដ៏រឹងមាំរបស់បងរបស់អូន ឬ បងដឹងថាអូនជាមនុស្សស្រីមិនងាយចុះចាញ់ បងដឹងថាអូនជាមនុស្សស្រីខ្លាំង Idol អុីចឹងទៅ គឺពាក្យទាំងហ្នឹង ខ្ញុំពិតជាសប្បាយចិត្ត ប៉ុន្តែ បើចេញមកអាណិតណាស់អីហ្នឹង គឺខ្ញុំអត់ចូលចិត្ត ស្អប់ណាស់…»។

និយាយដល់ត្រូវទក់សាច់វិញ អ្នកមេម៉ាយកូន២វ័យក្មេងរូបនេះ ដែលត្រូវបានមិត្តភក្តិដាក់ Nickname ឲ្យថា «មីចោររងកម្ម» ក៏បាននិយាយឡើងអស់ទាស់ថា ឈឺតែដំបូងៗទេ បន្ទាប់មកលែងឈឺហើយ និងសូម្បីតែស្លាកស្នាមរបួសក៏មិនជាំយូរដែរ និយាយរួមនៅពេលនេះ គឺថាសឹងតែហៅប្រដាល់មួយស្មើ។ តែដោយឡែក និយាយដល់រឿងគេថា ចិត្តមិនដាច់នៅចង់យកលោក អេដវិន វិញទៀត អ្នកនាង បញ្ចកា ក៏បានបញ្ជាក់ថាសុំមិននិយាយដល់រឿងនេះទៀតទេ គឺទុកបណ្តោយទៅតាមពេលវេលាសិនចុះ ប៉ុន្តែ ពេលនេះកំពុងមានបញ្ហា។

ជាចុងក្រោយ អ្នកនាង បញ្ចកា ក៏បានបញ្ជាក់ថា រឿងលោក អេដវីន វាយមកលើខ្លួនបែបនេះ បើមនុស្សស្រីផ្សេងប្រហែលជាមិនទទួលយកបានឡើយ ប៉ុន្តែ សម្រាប់រូបនាងវិញ គឺមានហេតុផល ហើយក៏អាចនិយាយបានថា អ្វីដែលបានធ្វើឡើងទៅលើលោក អេដវិន គឺជាការគិតឆាប់ពេក ព្រោះតែកំហឹងអារម្មណ៍ឆេវឆាវ និងក៏មានការសោកស្តាយផងដែរ។

និយាយរួម បើតាមការស្តាប់ទៅ អ្នកនាង បញ្ចកា គឺអាចនឹងយកលោក ដេដវីន វិញ ប្រសិនបើពុំមានគំនាបពីគ្រួសារ និងជំនះនូវពាក្យខ្លាចអ្នកជួយអន្តរាគមន៍មានការអាក់អន់ស្រពន់ចិត្ត ព្រោះថាបើរឿងខ្មាសគេ គឺអ្នកនាងខ្មាសគេល្បីពេញប្រទេសរួចទៅហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×