Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន ABC បានបន្តថយចុះទៀត នៅថ្ងៃព្រហស្បតិ៍

ភ្នំពេញ ៖ ភាគហ៊ុនអេស៊ីលីដា (ABC) បានធ្លាក់ចុះ ១៤០៛ បន្ថែមទៀត មកត្រឹម ១៣.២០០៛ ក្នុងមួយហ៊ុន នៅថ្ងៃព្រហស្បតិ៍។ ទន្ទឹមនឹងភាគហ៊ុននេះដែរ ភាគហ៊ុន ៣ ផ្សេងទៀតក៏បានបង្ហាញការថយចុះផងដែរ ដោយ កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) បានធ្លាក់ចុះ ៨០៛ មក ១៥.១០០៛ ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ថយចុះ ៣០៛ មកត្រឹម ២.២០០៛ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ថយចុះ ៦០៛ ក្នុងមួយហ៊ុនមកត្រឹម ១៤.៤២០៛។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ហ្រ្កេនធ្វីន (GTI) និង ផេសថិក (PEPC) បានរក្សាថ្លៃថេរដដែល។

ជាថ្មីម្តងទៀត ភាគហ៊ុន ABC ជាភាគហ៊ុនដែលមានទំហំជួញដូរច្រើនជាងគេនៅថ្ងៃនេះ ដោយបានគ្របដណ្ដប់ជិត ៩៥% នៃទំហំជួញដូរភាគហ៊ុនសរុបចំនួន ២,៤១ ប៊ីលានរៀល។ សន្ទស្សន៍ ផ.ម.ក. ក៏បានបន្តធ្លាក់ចុះផងដែរ មកត្រឹម ៥៥៦,៩៥ ពិន្ទុ ដោយបានថយចុះប្រមាណជា ០,៨២%៕
រក្សាសិទ្ធិដោយ៖CEN

×