Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលបារាំងតាមរយៈ AFD បានសន្យាថា នឹងបង្កើនទំហំឥណទានសម្បទាន ក្នុងចន្លោះ ១០០ទៅ១២០ លានអឺរ៉ូ ក្នុងមួយឆ្នាំដល់កម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលបារាំងតាមរយៈ AFD បានសន្យាថា នឹងបង្កើនទំហំឥណទានសម្បទាន ក្នុងចន្លោះ ១០០ទៅ១២០ លានអឺរ៉ូ ក្នុងមួយឆ្នាំ និងថែមទាំងជួយគៀរគហិរញ្ញប្បទានឥតសំណងពីសហគមអ៊ឺរ៉ុប និងពីប្រភពផ្សេងៗទៀតផងដែរ សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍន៍ និងស្តារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិកូវីដ១៩ តាមគោលនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងជំនួបរវាង លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយ លោកស្រី EVA Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ក្នុងឱកាសដែល លោកស្រីជម្រាបលា ក្នុងការបញ្ចប់អណត្តិបេសកម្មការទូតនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ លោកជំទាវ ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា ក្នុងរយៈពេល ៤ឆ្នាំ ហើយបានកសាងស្នាដៃ និងសមិទ្ធិផល ជាច្រើន ក្នុងការរួមចំណែក ដល់សកម្មភាពអភិវឌ្ឍន៍ដល់សេដ្ឋកិច្ចសង្គមកម្ពុជា ស្នើរគ្រប់វិស័យ ជាពិសេស វិស័យសុខាភិបាល ទឹកស្អាត អគ្គិសនី កសិកម្ម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជា សម្រេចបាននូវគម្រោងវិនិយោគសាធារណៈជាច្រើនផ្សេងទៀត។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក៏បានលើកឡើងថា សាធារណរដ្ឋបារាំង មិនត្រឹមជាប្រទេស ដែលបានចូលរួមក្នុងសកម្មភាពនាំសុខសនិ្តភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏ជាមិត្តដ៏ប្រពៃ ដែលតែងតែជួយគាំទ្រ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍកម្ពុជា។
លោកជំទាវអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង បានលើកឡើងថា ជាការពិតកម្ពុជា និងបារាំង មានទំនាក់ទំនងយូរអង្វែងហើយ ជាពិសេស កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយ AFD។

កិច្ចសហប្រតិបត្តិការនេះគឺបានចូលរួមចំណែកដ៏សំខាន់ក្នុងការរួមចំណែកដ៏សំខាន់ក្នុងការធ្វើប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រធានាធិបតីបារាំង Emmanuel Macron ដែលបានប្តេជ្ញាសម្រេចគោលដៅ ក្នុងការបង្កើនហិរញ្ញប្បទានសហប្រតិបត្តិការ ODA ឲ្យបាន ០,៥៥ភាគរយ នៃផសស នៅឆ្នាំ២០២២ ដើម្បីចូលរួមអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសកម្ពុជា ដោយផ្តោតជាសំខាន់ទៅលើការបម្រែបម្រួលអាកាសធាតុ ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥៕
រក្សាសិទ្ធិដោយ៖CEN

×