ភ្នំពេញ ៖ មហាជនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ប្រាកដណាស់បានស្គាល់យ៉ាងច្រើនហើយ ពីអ្នកលក់ឡេប្អូនស្រីស្រស់ស្អាត២នាក់ គឺ Ah Gi Leady និង អាម៉ី។

ដោយឡែក ក្រោយស្ងប់ស្ងាត់មួយរយៈធំ បន្ទាប់រួចខ្លួនពីការថ្កោលទោស ពីសំណាក់មហាជន ដោយសារសម្តែងរឿងខ្លី «ទុំទាវ២០២១» ធ្វើឲ្យប៉ះពាល់ខ្លាំងដល់តម្លៃព្រះពុទ្ធសាសនា និងវប្បធម៌ ប្រពៃណីខ្មែរ រួចមក ស្រាប់តែថ្មីៗនេះ គឺក្នុងចំណោមបងប្អូនស្រីទាំងពីរ គឺកញ្ញា ម៉ីម៉ី បានភ្ជាប់ពាក្យបាត់ ជាមួយថ្លៃបណ្តាការ និងចិញ្ចៀនភ្ជាប់ពាក្យមានតម្លៃរហូតរាប់ម៉ឺនដុល្លារឯណោះ។
នេះបើតាមរយៈផេក សិល្បករកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះ បានបង្ហោះឲ្យដឹងថា៖ Wow គ្រាន់តែថ្លៃបណ្តាការជំនូនទឹកដោះភ្ជាប់ពាក្យអាមុីប្អូនអាជី គឺទទួលបាន 99999$ ស្មើ និង 400 000 000រៀល ( បួនរយលានរៀល ) និងចិញ្ចៀនពេជ្រ ២ មុឺនដុល្លារ ! ពិតជាមិនធម្មតាមែន !។

តែទោះយ៉ាងណា លោក អឹុម ជីវ៉ា ក៏បានបញ្ជាក់ឲ្យដឹងថា កម្មពិធីភ្ជាប់ពាក្យរបស់អាមុីព្រឹកមិញនេះ គ្រាន់តែហៅបងប្អូនជិតដិតមកចូលរួមតិចតួចប៉ុណ្ណោះ ដោយសារតែគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ប៉ុន្តែ បើទោះបីភ្ញៀវមកចូលរួមមិនដល់ម្ភៃនាក់ក៏ដោយ តែថ្លៃទឹកដោះវិញ គឺថាញាក់សាច់តែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





