Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្តណាស់ ! កំពុងនេសាទ ក៏ប្រទះឃើញសាកសពអណ្តែតទឹក លុះចូលទៅជិតឃើញហើយស្ទើរដាច់ផ្ងារ….

YouTuber ជនជាតិជប៉ុនឈ្មោះថា Tanaka Natsuki កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ នៅពេលដែលនាងកំពុងថតវីដេអូ សម្រាប់បង្ហោះចូលឆាណែលរបស់នាង ហើយក្នុងអំឡុងពេលនៃដំណើរនេសាទ នាងក៏ស្រាប់តែមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈឆ្លងកាត់ហេតុការណ៍ដ៏រន្ធត់មួយនេះ។

នាងបន្ទាប់មក បានបង្ហោះរូបភាពទាំងនោះ ចូលទៅក្នុងគណនី Twitter របស់នាង ដោយបានសរសេរ Caption ថា «ខណៈពេលខ្ញុំកំពុងនេសាទសម្រាប់វីដេអូរបស់ខ្ញុំៗ បានគិតថា សាកសពមួយបានកំពុងអណ្តែតនៅក្បែរ ប៉ុន្តែ នៅទីបំផុត វាគ្រាន់តែជាតុក្កតាប៉ុណ្ណោះ។ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ វាក៏បានធ្វើឲ្យគេមានការយល់ច្រឡំថាជាសាកសព រហូតហៅប៉ូលីស និងឡានពេទ្យ មកកាន់កន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់មនុស្សម្នា មកចោមរោមមើលព្រោងព្រាតតែម្តង។

ក្រោយឃើញបែបនេះ អ្នកនិយមលេងអុីនធើរណែតម្នាក់ ក៏បាននិយាយថា ទង្វើនៃការបោះចោលតុក្កតាសិច ចូលទៅក្នុងមហាសមុទ្រ គឺជាការចោលសំរាមខុសច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×