Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយល្បីតៗគ្នាពេកថា នាយ ចយ ត្រូវសមត្ថកិច្ចចាប់ខ្លួន ពេលនេះ ភរិយានាយ ចយ ចេញមកបញ្ជាក់ច្បាស់ៗថា…

ភ្នំពេញ ៖ គ្រប់គ្នាបានស្គាល់រួចហើយ ពីតារាកំប្លែងស្ងួតវ័យក្មេង គឺនាយ ចយ ដែលមានមុខមាត់មិនស្អាតនោះទេ។ ប៉ុន្តែ តាមរយៈមុខមាត់ដ៏ចម្លែកនេះផងដែរ នាយ ចយ ឃើញថាទទួលនាការគាំទ្រជាខ្លាំង ពីសំណាក់ប្រិយមិត្តទស្សនិកជន។ ហើយអ្វីដ៏មិននឹកស្មានដល់នោះ នាយ ចយ ថែមទាំងមានប្រពន្ធស្រស់ស្អាត និងទទួលបានចំណងដៃអាពាហ៍ពិពាហ៍ កូនប្រុសដែលមានមុខមាត់ ស្រស់ស្អាតផងដែរ។

ដោយឡែក កាលពីពេលកន្លងទៅនេះ មហាជននៅក្នុងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង ក្រោយឃើញព័ត៌មានបានចុះផ្សាយពីការចាប់ខ្លួនបុរសម្នាក់ ដែលមានមុខមាត់ និងរូបរាង មើលទៅដូចនាយ ចយ បេះដាក់តែម្តង។ ហើយនៅពេលនោះ មហាជនក៏បានគិតថា បុរសជាជនសង្ស័យនោះ ប្រហែលត្រូវជាបងប្អូននាយ ចយ ហើយមើលទៅ។

តែទោះយ៉ាងណា ដើម្បីកុំអោយមហាជនមានការងឿងឆ្ងល់តទៅទៀត ថ្មីៗនេះ ភរិយានាយ ចយ អ្នកនាង កាវ៉ាន់ឌី បានចេញមកបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ឲ្យដឹងថា ដំណឹងនេះ អ្នកនាងក៏បានដឹងហើយដែរ ប៉ុន្តែ ចំពោះអ្នកនាងផ្ទាល់ដែលជាភរិយា គឺគិតថា ជនសង្ស័យរូបនោះ មិនមានចំណុចណាដែលដូច ឬស្រដៀងនិងស្វាមីរបស់ខ្លួនឡើយ បើទោះបីជាយកមកផ្ទឹមជិតគ្នាក៏ដោយ ។

អ្នកនាង កាវ៉ាន់ឌី ក៏បានបញ្ជាក់ឲ្យដឹងច្បាស់ៗទៀតថា «ស្វាមីរបស់ខ្ញុំ ក៏ពុំបានទៅប្រព្រឹត្តអ្វីខុសផ្ដេសផ្ដាសដែរ ព្រោះគាត់រវល់ការងារនៅកន្លែងរហូតហ្នឹង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×