ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN ឲ្យដឹងថា រយៈពេល ១៧៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើង ១២៣៤លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៦៩០នាក់ និងរបួសចំនួន ១៧៥៦នាក់ ក្នុងនោះធ្ងន់ចំនួន ១០១៩នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានកើតឡើងចំនួន ៤លើក ស្លាប់ ៣នាក់ និងរបួស ៣នាក់ ធ្ងន់ ២នាក់ និងស្រាល ១នាក់។
អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៧៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១០២៣៥៣គ្រឿង ក្នុងនោះម៉ូតូចំនួន ៧៤៩៣៧គ្រឿង និងរថយន្តចំនួន ២៧៤១៦គ្រឿង ក្នុងនោះរថយន្តតូច ២១១៥៨គ្រឿង និងធំ ៦២៥៨គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ







