Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តហាយឡែនឌ័រ ពាក់ផ្លាកលេខខេមរភូមិន្ទ បុកកង់បី បន្តល្បឿនធ្លាក់ចូលក្នុងប្រឡាយទឹក

ភ្នំពេញ ÷​ បុរសម្នាក់រួមដំណើរជាមួយស្រ្តីម្នាក់ទៀត បានបើករថយន្តហាយឡែនឌ័រ មួយគ្រឿង ពាក់ផ្លាកលេខ ខេមរភូមិន្ទ បើកចេញពីក្នុងដីឡូត៍ បានជាន់ហ្គែជ្រុលទៅបុកកង់បី កំពុងតែធ្វើដំណើរតាមផ្លូវពេញទំហឹង បណ្តាលឲ្យប៉ើងខ្ទាតធ្លាក់ម្ចាស់កង់បី និងអ្នករួមដំណើរ២នាក់ទៀត រងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចខាងក្រោយផ្សារឈូកមាស ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូកង់បីមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1-CG 4496 ជិះដោយគ្នា៣នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តហាយឡែនឌ័រ មួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ខេមរភូមិន្ទ 09 2. 5290 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយដោយស្រ្តីម្នាក់ទៀត បានបើកចេញពីក្នុងដីឡូត៍ក្នុងល្បឿនលឿន បានជាន់ហ្គែជ្រុលទៅបុកកង់បីពេញទំហឹង បណ្តាលឲ្យម្ចាស់កង់បី និងអ្នករួមដំណើរ២នាក់ រងរបួសស្រាល ចំណែកឯរថយន្តបង្កវិញ មិនទាន់អស់ល្បឿន ជ្រុលធ្លាក់ចូលក្នុងប្រឡាយទឹក។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌសែនសុខ ចុះមកដល់រួចក៏បានឲ្យរថយន្តស្ទូច មកស្ទូចរថយន្តបង្កមកខាងលើឡើងគោក រួចឲ្យភាគីទាំងពីរ ធ្វើការដោះស្រាយគ្នា ដោយឡែកភាគីខាងរថយន្តបង្ក មិនចង់វែងឆ្ងាយ ក៏ព្រមសងជាសំណងបញ្ចប់រឿង នៅកន្លែងកើតហេតុតែម្តង៕ រក្សាសិទ្ធិដោយ៖ សា មេត

×