Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន លី ហួរ គ្រុប ប្រកាសមិនមានពាក់ព័ន្ធក្រុមហ៊ុន GFX ដូចដែលបុគ្គលមួយចំនួន ប្រើគណនីហ្វេសប៊ុក ក្លែងក្លាយ ផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ បង្កចលាចល តាមបណ្ដាញហ្វេសប៊ុក

ភ្នំពេញ ៖ មេធាវី ឡុង សុធា តំណាងឱ្យក្រុមហ៊ុន លីហួរ គ្រុប បានចេញមុខធ្វើការបញ្ជាក់ជូនសាធារណជនថា ក្រុមហ៊ុន លី ហួរ គ្រុប មិនមានពាក់ព័ន្ធជាមួយក្រុមហ៊ុន GOLDFX INVESTMENT CO.,LTD (GFX) ដូចដែលបុគ្គលមួយចំនួន ប្រើគណនីហ្វេសប៊ុក ក្លែងក្លាយ ផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ បង្កចលាចល តាមបណ្ដាញហ្វេសប៊ុកឡើយ។

លោកបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែដាក់ពាក្យបណ្ដឹង ទៅស្ថាប័នពាក់ព័ន្ធដែលមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គល ដែលបំពុលព័ត៌មាន ធ្វើឱ្យសាធារណជន មានការភ័ន្តច្រឡំ និងបន្ដផ្សព្វផ្សាយចែករំលែកព័ត៌មានមិនពិត ញុះញង់បង្កចលាចល បណ្ដាលឱ្យប៉ះពាល់ដល់កិត្ដិយស និងសេចក្ដីថ្លៃថ្នូរ របស់អ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុន លី ហួរ គ្រុប។

តាមការបញ្ជាក់របស់មេធាវីក្រុមហ៊ុនបានឱ្យដឹងថា កន្លងមកថ្មីៗនេះ មានបុគ្គលមួយចំនួន បង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ (Fake account ) បំពុលព័ត៌មាន និងមានសាធាធារណជនមួយចំនួនផងដែរ បានធ្វើការបញ្ចេញមិត (Comments) ផ្សព្វផ្សាយ និងចែករំលែក (Share) ព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀតថា ក្រុមហ៊ុន GOLDFX INVESTMENT CO.,LTD ជាក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី ហួរ ហើយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លីហួរ គ្រុប ដែលការផ្សព្វផ្សាយព័ត៌មានទាំងនេះ មិនបានឆ្លុះបញ្ចាំងពីការពិត និងមិនពិតនោះទេ វាជាការផ្សព្វផ្សាយរបស់បុគ្គលមួយចំនួនដែល ព្យាយាមបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ មានចេតនាផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ បង្កចលាចល បង្ខូចកេរ្ដិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូររបស់ អ្នកឧកញ៉ា លីហួរ និងក្រុមហ៊ុន លីហួរ គ្រុបតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×