សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសអំពីវិធានការនានា ដើម្បីបង្ហាញពីការរំលោភសិទ្ធិមនុស្ស ដែលកំពុងបន្តកើតមាននៅក្នុងប្រទេសចិន និងការប្រើប្រាស់កម្លាំងពលកម្មនៅស៊ីនជាំង។ នាយកដ្ឋានសន្តិសុខមាតុភូមិនាយកដ្ឋានពាណិជ្ជកម្ម និងនាយកដ្ឋានការងារបានប្រកាសពីវិធានការណ៍ទាំងនេះ។
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា៖« យើងនឹងបន្តធ្វើការជាមួយដៃគូ និងសម្ព័ន្ធមិត្តរបស់យើងបន្ថែមទៀត ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ ចំពោះការប្រើប្រាស់ដោយការបង្ខំរដ្ឋាភិបាល PRC( សាធារណរដ្ឋប្រជាមានិតចិន) ក៏ដូចជា អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិប្រឆាំង អ៊ុយហ្គួរ និងសមាជិកក្រុមជនជាតិភាគតិច និងសាសនាដទៃទៀតនៅស៊ីនជាំង»។
លោកបានបន្ថែមថា៖« យើងឈរជាមួយសម្ព័ន្ធមិត្តរបស់យើង នៅជុំវិញពិភពលោកក្នុងការអំពាវនាវ ឲ្យ បញ្ឈប់ជាបន្ទាន់នូវឧក្រិដ្ឋកម្មរបស់ប្រទេសចិន»។ កាលពីព្រឹកថ្ងៃពុធកន្លងទៅ សហរដ្ឋអាមេរិកបានសម្រេចដាក់ក្រុមហ៊ុនចិនចំនួន ៥ ទៅក្នុងបញ្ជីអង្គភាពក្នុងការរឹតត្បិត សមត្ថភាពរបស់ពួកគេក្នុងការទទួលបានការនាំចេញ បន្ទាប់ពីមានការរំលោភសិទ្ធិមនុស្សនៅក្នុងខេត្តស៊ីនជាំងរបស់ប្រទេសចិន៕
ប្រភព៖ Mint/ The guardian News.
រក្សាសិទ្ធិដោយ៖CEN

