ភ្នំពេញ ៖ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានងើបឡើងវិញ ០,៨៣% នៅថ្ងៃសុក្រម្សិលមិញនេះ ឬស្មើនឹង ៤,៦២ ពិន្ទុ មកបិទនៅ ៥៦១,៥៧ ពិន្ទុ។
ភាគហ៊ុនចំនួន ៤ បានកើនឡើងនៅថ្ងៃនេះ ដោយភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បាននាំមុខការកើនឡើងនេះ ចំនួន ៦៦០៛ មកដល់ ១៥.០៨០៛។ ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងអេស៊ីលីដា (ABC) បានបិទនៅថ្លៃ ៧.១៦០៛ ២.២២០៛ និង ១៣.២២០៛ រៀងគ្នាដោយមានចន្លោះកំណើនពី ២០៛ ដល់ ៨០៛ ក្នុងមួយហ៊ុន។
យ៉ាងណាមិញកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និងផេសថិក (PEPC) បានធ្លាក់ចុះ ២០៛ ដូចគ្នា មកត្រឹម ១៥.០៨០៛ និង ៣.១៧០៛។ រីឯហ្រ្កេនធ្វីន (GTI) វិញ បានថយចុះ ៤០៛ មកត្រឹម ៤.១៤០៛។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ២,៤៩ ប៊ីលានរៀល៕
រក្សាសិទ្ធិដោយ៖CEN