កំពង់ស្ពឺ ៖ ស្របពេលនៃការប្រើប្រាស់រថយន្ត នៅប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យ គត់ សំគាល់ នាពេលបច្ចុប្បន្ននេះ ពិសេស អ្នកមានជីវភាព អាចទិញរថយន្តប្រើប្រាស់មានការកើនឡើងនោះ ជម្រុញឲ្យយានដ្ឋានជួសជុលរថយន្ត ត្រូវការអ្នកមានជំនាញជួសជុល និងថែទាំរថយន្ត ដែលមានសញ្ញាបត្រ ក្នុងការជួសជូ រថយន្តត្រឹមត្រូវ ដើម្បីប្រសិទ្ធភាពនៃការប្រកួតប្រជែងក្នុងទីផ្សារ។

យានដ្ឋានវិស្វករឡាន លឹម សុជា បានបើកសម្ពោធដំណើរការ ជាមួយនិងភាពជឿជាក់ ដោយមើលឃើញ ថា តម្រូវការរថយន្ត និងការជួសជុលរថយន្តនៅតែមានច្រើន បើទោះបីជាកាលៈទេសៈពេលនេះ ប្រកំពុងប្រឈម និងការឆ្លងជំងឺកូវីដ១៩ក៏ដោយ។
លោកវេជ្ជបណ្ឌិត ជា សុខលឹម ម្ចាស់យានដ្ឋាន វិស្វករឡាន លឹម សុជា បានមានប្រសាសន៍ថា នៅក្នុងបរិបទ កូវីដ១៩នេះ លោកជឿជាក់ថា អ្នកប្រើ ប្រាស់មួយចំនួននៅតែមានតម្រូវការរថយន្ត ក្នុងការធ្វើដំណើរ និង ប្រកប មុខរបរផ្សេងៗ ដើម្បីចិញ្ចឹមជីវិតហើយការជួសជុលរថយន្ត ពិតជាមានតម្រូវការដូចនេះ លោកបានយក វិស្វករជំនាញជួសជុលរថយន្ត ដែលបានបញ្ចប់ការសិក្សារត្រឹមត្រូវពីមហាវិទ្យាល័យ មកធ្វើជាជាងបង្គោល ដើម្បីជួសជុលរថយន្តនៅយានដ្ឋានរបស់លោក។

ម្ចាស់យានដ្ឋានវិស្វករឡាន លឹម សុជា បានបើកសម្ពោធដំណើរការ ដោយជឿជាក់ លើវិស្វករជួសជុលរថយន្តរបស់លោក ដែលជាជំនាញមួយកំពុងមានសក្ដានុពលនាពេលបច្ចុប្បន្ន។លោក បានមានប្រសាសន៍ថា យានដ្ឋានរបស់លោក បានបើកដំណើរការ ដោយប្រើដើមទុនជិត ១០ម៉ឺនដុល្លារ បំពាក់នូវឧបករណ៍ ជួសជុលរថយន្តមួយកំផ្លេរ ដោយលើកលែងតែ បាញ់ថ្នាំរថយន្តប៉ុណ្ណោះ។ លោក បានបញ្ជាក់ថា ការបំពាក់ ឧបករណ៍ គ្រប់មុខទាំងអស់នេះ គឺដើម្បីឱ្យអតិថិជនមានភាពងាយស្រួល មិនចាំបាច់ពិបាកទៅកន្លែងផ្សេងទៀត គឺមក ទីនេះ មានមួយកំផ្លេរតែម្តង។ យានដ្ឋានវិស្វករឡាន លឹម សុជា មានអសយដ្ឋានតាមបណ្តោយ ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

លោកវេជ្ជបណ្ឌិត ជា សុខលឹម បានឱ្យដឹងថា ការសម្រេចចិត្តយកទីតាំងនេះ បើកដំណើរការអាជីវកម្ម ដោយ សារតំបន់នេះមានសក្តានុពល មានប្រជាជនរស់នៅច្រើន ជាពិសេសផ្លូវជាតិលេខ៣ បានស្ថាបនាឡើងវិញ មានភាព ងាយស្រួលក្នុងការធ្វើដំណើរ ហើយបងប្អូននៅ ស្រុកបសេដ្ឋនេះ ក៏មានជីវភាពធូរធារច្រើន ដោយផ្ទះខ្លះមានរថយន្តប្រើប្រាស់ដល់ទៅ២គ្រឿងក៏មាន។

ដោយឡែក លោក សួន រុន អភិបាលរងស្រុកបរសេដ្ឋនៃខេត្តកំពងស្ពឺ បានឱ្យដឹងថា ស្រុកបរសេដ្ឋនេះ មានចំនួន ១៥ ឃុំ ដែលមានប្រជាជនប្រកបមុខរបរផ្សេងៗគ្នា។ អ្នកស្រុកបរសេដ្ឋ មានជីវភាពធូរធារច្រើន ដោយសារការរីកចំរើនផ្នែកសេដ្ឋកិច្ច ហើយនៅទីនេះផ្ទាល់ មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ មានរោងចក្រ ឧស្សា ហកម្មជាច្រើន បានកំពុងលេចេញ ជារូបរាងជាបណ្តើរៗ ដែលបានផ្តល់ការងារដល់ប្រជាជនមូលដ្ឋាន និងទទួលចំណូលសម្រាប់ប្រជាជនម្នាក់ ជាមធ្យម ពី២០០ដុល្លារ ទៅ ៣០០ដុល្លារក្នុងមួយខែ។
ទាក់ទងនិងអាជីវកម្មយានដ្ឋានជួសជុលរថយន្តវិញ លោកសួន រុន អភិបាលរងស្រុកបរសេដ្ឋ បានបញ្ជាក់ថា នៅទីនេះ មានយានដ្ឋាន ជួសជុលរថយន្ត ដែលមានលក្ខណៈ បច្ចេកទេសទំនើបៗ បានដំណើរការជាបណ្តើរ ៗ ហើយដែលរហូត មកពេលនេះ មានយានដ្ឋានចំនួនជិត ៣០ទីតាំង កំពុងប្រកបអាជីវកម្ម។
គួរបញ្ជាក់ថា នៅកម្ពុជាមានយានដ្ឋានជួសជុលរថយន្តជាច្រើន បានបើកដំណើរការ ស្របពេលដែលមានការ ប្រើប្រាស់រថយន្តជាច្រើន ហើយការជ្រើសរើសយកយានដ្ឋានជួសជុល គឺជារឿងចាំបាច់បំផុត ដើម្បីប្រសិទ្ធ ភាព រថយន្តប្រើប្រាស់បានយូរ៕
រក្សាសិទ្ធិដោយ៖CEN













