Sunday, July 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី សរុប ៤ខេត្ត ឃើញថា ច្រើនគ្រាន់បើ…

  • អាជ្ញាធរខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹង នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ឱ្យដឹងថា ក្រុមគ្រូពេទ្យជំនាញបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៨២នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ និងមានអ្នកជាសះស្បើយថ្មី ៦៩នាក់ទៀតផងដែរ ខណៈអ្នកស្លាប់មាន១នាក់។ គិតត្រឹមថ្ងៃដដែល ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១,៨៨២នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយសរុប ១,២២២នាក់, កំពុងព្យាបាល ៦៤៣នាក់ និងមានករណីស្លាប់ដោយសារជំងឺកាចសាហាវនេះសរុបកើន ១៦នាក់។
  • អាជ្ញាធរខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៥៧នាក់បន្ថែមទៀត ខណៈអ្នកជំងឺ ៤នាក់ បានជាសះស្បើយ។ ក្នុងចំណោមអ្នកជំងឺដែលរកឃើញថ្មីទាំង ៥៧នាក់ មានអ្នកខ្លះឆ្លងចេញពីផ្សារលើធំថ្មី, អ្នកខ្លះឆ្លងចេញពីសហគមន៍ប្រភពដើមមកពីស្រុកជីក្រែង , ចម្លងចេញពីភោជនីយដ្ឋានហេង ហេង ២ , អ្នកដំណើរមកពីរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តឧត្តរមានជ័យ។

  • អាជ្ញាធរខេត្តស្ទឹងត្រែង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៦១នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស។ សម្រាប់អ្នកជំងឺកូវីដ-១៩ថ្មី ទាំង៦១នាក់ខាងលើនេះ ភាគច្រើនជាបុគ្គលិក នៅភោជនីយដ្ឋាន កាឡាក់ស៊ី និងមន្ត្រីសុខាភិបាលខេត្ត។
  • អាជ្ញាធរខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ឲ្យដឹងថា ក្រុមការងារជំនាញបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣៥នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៣៥នាក់ខាងលើនេះ កំពុងត្រូវបានដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN
×