Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​ប្រធានាធិបតី Sarkozy ត្រូវបាន​ចាប់ខ្លួន ដើម្បី​ស៊ើបអង្កេត​រឿងអាស្រូវ​ហិរញ្ញវត្ថុ​

spot_img

​ប្រភពពី Reuters ឲ្យដឹងថា នៅ​ថ្ងៃ​ទី ២០ ខែ​មីនា​នេះ ប៉ូលិស​បាន​ចាប់ខ្លួន​អតីត​ប្រធានាធិបតី​បារាំង Nicolas Sarkozy ដើម្បី​ស៊ើបអង្កេត​ជុំវិញ​កាណាដា មិន​ប្រក្រតី ក្នុង​បញ្ហា​ហិរញ្ញវត្ថុ ទាក់ទិន​ដល់​យុទ្ធនាការ​ស្វែងរក​សន្លឹក​ឆ្នោត​របស់លោក​។​

​កាសែត La Monde ឲ្យដឹងថា ការស៊ើបអង្កេត​នេះ​ទាក់ទង​ដល់​ខ្ទង់​ប្រាក់ ចេញពី​លី​ប៊ី (Libya) ដែល​ត្រូវបាន​យកមកប្រើ​អំឡុង​យុទ្ធនាការ​ស្វែងរក​សន្លឹក​ឆ្នោត នៅ​ឆ្នាំ ២០០៧ របស់លោក Sarkozy​។​

​មេធាវី​របស់​អតីត​ប្រធានាធិបតី​បារាំង​រូបនេះ ពុំ​ទាន់​ឃើញ​ថ្លែងការណ៍​អ្វី​ទេ​។ គួររំលឹកថា កាលពី​ឆ្នាំ ២០១៧ លោក Sarkozy បាន​ត្រូវ​រង​សវនាការ​កាត់ក្តី ព្រោះ​ទាក់ទង​ដល់​បទចោទប្រកាន់​ថា បាន​បង្កើត​មូលនិធិ​មិន​ស្របច្បាប់ ក្នុង​យុទ្ធនាការ​ស្វែងរក​សន្លឹក​ឆ្នោត តែ​បរាជ័យ​នា​ឆ្នាំ ២០១២៕ សូ​យ​ន​

spot_img
×