Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់ណាស់! បាក់អគារខុនដូកម្ពស់១២ជាន់ នៅ Miami មនុស្ស៤នាក់រកឃើញស្លាប់ និងរាប់សិបនាក់ទៀតមិនទាន់ដឹងពីជោគវាសនា

មនុស្សយ៉ាងតិច៤នាក់ ត្រូវបានគេបញ្ជាក់ថាបានស្លាប់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត ពុំទាន់អាចកំណត់ជោគវាសនារបស់ពួកគេបានឡើយ ខណៈក្រុមសង្គ្រោះបានទាញយកអ្នកនៅមានជីវិតមួយចំនួនចេញ និងបន្តស្វែងរុករកជនរងគ្រោះនៅតាមគំនរបាក់បែក នៃអគារកុនដូកម្ពស់១២ជាន់ ដែលបានបាក់រលំដ៏គួរឲ្យរន្ធត់ នៅក្នុងតំបន់ Miami រដ្ឋផ្លរីដា (អាមេរិក) កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អគារនេះបានបាក់រលំនៅវេលាម៉ោង ១ រំលងអាធ្រាត ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងទីក្រុង Surfside។ រូបភាពពីកន្លែងកើតហេតុ បានបង្ហាញឲ្យឃើញគ្រឿងសង្ហារឹម និងរបស់របរ ត្រូវបានព្យួរពីចំហៀងនៃប៉ែកខាងឆ្វេងអគារ។

អាជ្ញារធរនៅរសៀលថ្ងៃព្រហស្បតិ៍ បាននិយាយថា មនុស្សចំនួន ៩៩ នាក់ ដែលរស់នៅក្នុងអគារនោះមិនទាន់អាចដឹងពីជោគវាសនារបស់ពួកគេនោះទេ។ តែយ៉ាងណា ក្រុមសង្គ្រោះបានធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការស្វែងរកអ្នកនៅមានជីវិត ហើយបើយោងតាមប៉ូលីស នោះមនុស្សយ៉ាងតិច ៣៥ នាក់ ត្រូវបានជួយសង្គ្រោះ។

លោក Charles Burkett អភិបាលក្រុង Surfside បានប្រាប់អ្នកយកព័ត៌មានថា គារខុនដូនេះ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៨០៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×