Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើមឈើ​ចម្លែក​ដែល​បាន​សង្គ្រោះ​ជីវិត​អ្នក​ខូច​ក្រលៀន​ទាំងពីរ ហើយ​មន្ទីរពេទ្យ​សុទ្ធតែ​បញ្ជាក់ថា “​ផ្លូវ​រស់​” គឺមាន​តែ​ការផ្លាស់ប្តូរ​ក្រលៀន​ប៉ុណ្ណោះ​

​ដើមឈើ​ចម្លែក​…

​នៅ​ឆ្នាំ ១៩៩៣ លោក Ngo Si Lac កើត​ជំងឺ​ក្រ​លៀន លោក​ប៊ិះ​ស្លាប់​ដោយសារ​ជំងឺ​នេះ​។ លោក​ពោល ៖ ខ្ញុំ​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត Phu yen រួច​បន្ត​មក​ព្យាបាល​នៅ​មន្ទីរពេទ្យក្រុង​ហូជីមិញ ខេត្ត Vinh និង​ខេត្ត Nghe An ។ វេជ្ជបណ្ឌិត​ឯកទេស​ដែល​នៅ​មន្ទីរពេទ្យ​ទាំង​នោះ​សុទ្ធតែ​បាន​ប្រាប់ថា ក្រលៀន​ខ្ញុំ​ទាំង​ពីរ​ខូច​ហើយ វិធី​តែ​មួយគត់​គឺ​ប្តូរ​ក្រ​លៀន ប៉ុន្តែ​វា​ត្រូវការ​ថវិកា​ចំណាយ​ច្រើនណាស់​។​

​លោក​ជា​កសិករ​កើត​ក្នុង​ត្រកូល​ក្រីក្រ​មាន​លុយ​ឯណា​ទៅ​ព្យាបាល​ហេតុនេះ​ក៏​បង្ខំ​ទុក​ឲ្យ​វាសនា​ជា​អ្នកចាត់ចែង​។ វិលត្រឡប់​មក​ដល់​ផ្ទះ​វិញ​ជំងឺ​ដ៏​សាហាវ​នេះ​កាន់តែ​ធ្វើ​បាប​លោក​ខ្លាំង​ឡើងៗ ជើង​ទាំង​សងខាង​ហើម ទាញ ពុំ​អាច​ដើរ​បាន អ្វីៗ​ត្រូវ​ពឹងពាក់​លើ​ភរិយា និង​មិត្តភក្តិ​ម្នាក់​ជួយ​។ លោក​គិតថា លោក​នឹង​ស្លាប់ ថ្ងៃ​មួយ​មាន​គេ​ប្រាប់​លោក​ថា នៅ​ខេត្ត Tuy Hoa មាន​អ្នក​ជីក​មាស​ម្នាក់​រង​ការខូចខាត​ក្រលៀន​ទាំង​ពីរ​ដូច​លោក ហើយ​គេ​បាន​ជាសះស្បើយ​មកវិញ​ដោយសារ​ផឹក​ថ្នាំបុរាណ​របស់​ជនជាតិ​ភាគតិច​នៅ Phu Tuc, Krong Pa, Gia Lai ។​

​ឮ​ដូច្នេះ​គាត់​ក៏​ពឹង​ប្អូនប្រុស​ធ្វើដំណើរ​ស្វែងរក​ជនជាតិ​ម្នាក់​នោះ ដើម្បី​សុំ​ទិញ​ថ្នាំ​។ ខ្ញុំ​ក៏​បាន​ជួប​គាត់ ហើយ​ទិញ​បាន​ឈើ​២​កំណាត់ មួយ​កំណាត់ៗ​ប្រវែង​ប្រហែល​កន្លះ​ម៉ែត្រ ទំហំ​ប៉ុនកដៃ ១៥០.០០០​ដុង (​ប្រមាណ ៧​ដុល្លារ​) ។ មកដល់​ផ្ទះ​ខ្ញុំ​ធ្វើ​តាម​ការណែនាំ​ដោយ​កោស​វា​ជា​ចំណិត​ស្តើងៗ​យក​ទៅ​លីង​ឲ្យ​ឡើង​ពណ៌​លឿង រួច​ខ្ចប់​ជិត​ហើយ​យក​ទៅ​កប់​ទុក​ក្នុង​ដី ដើម្បី​ឆុង​ផឹក​ជំនួស​ទឹក​ជាប្រចាំ​។​

​យប់​នោះ​ក្រោយ​ពេល​ផឹក​អស់​១​កំសៀវ​ដំបូង ខ្ញុំ​មាន​ការ​ហត់នឿយ​ខ្លាំងណាស់ តែ​ដល់​ព្រឹក​ឡើង​ហាក់​ទទួល​អារម្មណ៍​ធូរស្បើយ​បន្តិច​។​

​ខ្ញុំ​ក៏​ឲ្យ​ប្អូនប្រុស​ខ្ញុំ​ទៅ​កាន់ Phu Tuc Krong Pa Gia Lai ដើម្បី​ទិញ​ថ្នាំ​បន្ថែម​។ ខ្ញុំ​បរិភោគ​វា​ទៀងទាត់​ជំនួស​ទឹក ព្រោះ​មាន​អារម្មណ៍​ធូរស្រាល​បន្តិច​ម្តងៗ លុះ​ដល់​ប្រមាណ​១​ខែ​កន្លងមក មាន​អារម្មណ៍​ថា ស្រួល​ក្នុង​ខ្លួន ខ្ញុំ​ក៏​ទៅ​ជួប​វេជ្ជបណ្ឌិត គេ​ក៏​បាន​ធ្វើ​អេកូ​ក្រលៀន​របស់ខ្ញុំ​។ ខ្ញុំ​អរ​ស្ទើរ​សន្លប់​ពេលឮ​វេជ្ជបណ្ឌិត​ប្រាប់​ក្រលៀន​របស់​អ្នក​គ្មាន​បញ្ហា​អ្វី​ទេ​។​

ចែករំលែក​ក្តីសង្ឃឹម​…

​ពេល​ជា​ពី​ជំងឺ​ភ្លាម លោក Lac ពិតជា​ចង់ដឹងថា ដើមឈើ​នោះ​ឈ្មោះ​អ្វី ដែល​ជួយ​ឲ្យ​គាត់​គេច​ផុត​ពី​ទ្វារ​មច្ចុរាជ​។ ហេតុនេះ ក៏​បាន​យក​ដើម​រុក្ខជាតិ​នោះ​ទៅ​ជួប​ជាមួយ​ជនជាតិភាគតិច​ជាច្រើន ដើម្បី​ស្វែងយល់​។ ប៉ុន្តែ​អ្នក​ទាំង​អស់​សុទ្ធសឹង​គ្រវីក្បាល ព្រោះ​តែ​ពុំ​ដឹងថា វា​ជាដើម​រុក្ខជាតិ​អ្វី​។ ពិសេស​គឺ​មុនពេល​កាត់​ដើម​ថ្នាំ​លក់​ឲ្យ​គាត់ បុរស​ជនជាតិ ដែល​នៅ Phu Tuc , Krong Pa, Gia Lai បាន​កាត់​ដើមឈើ​នេះ​ជា​កង់ៗ បក​សម្បក គ្មាន​បន្សល់​ស្លឹក​មួយ​សន្លឹក​ណា ប្រហែល​ដើម្បី​បញ្ចៀស​កុំឲ្យ​គេ​ស្គាល់​។ ក្រោយពេល​ជាសះស្បើយ​ពី​ជំងឺ លោក Lac បន្ត​ធ្វើ​ចំការ ហើយ​បន្ត​ទិញ​ដើម​ថ្នាំ​មក​ស្តុក​ពេញ​ក្នុងផ្ទះ​។ លោក​ពោល​ថា រាល់​ពេល​ទៅ​កាន់ Phu Tuc , Krong Pa, Gia Lai ខ្ញុំ​ទិញ​អស់ពី​១​លាន​ទៅ ២​លាន​ដុង (៥០-១០០ USD) រួច​ទុក​ក្នុងផ្ទះ ពេល​មាន​អ្នកត្រូវការ​ខ្ញុំ​ចែករំលែក​ឲ្យគេ​។​

៣​ឆ្នាំមុន លោក Cao Van Thin ដែល​នៅ​ស្រុកកំណើត​ជាមួយគ្នា ក្រោយ​កើត​ជំងឺគ្រុនចាញ់​គាត់​បត់ជើង​តូច​មក​ចេញ​ឈាម​យ៉ាង​ច្រើន​ជា​ប្រចាំ មន្ទីរពេទ្យ​បាន​សំណូមពរ​ឲ្យ​គាត់​ចូល​សម្រាក​ដើម្បី​ព្យាបាល​។ ចៃដន្យ​គាត់​បាន​ជួប​ខ្ញុំ ឮ​ខ្ញុំ​និយាយ​ពី​រឿងនេះ គាត់​ក៏​សុំ​ចែក​ដើម​ឱសថ​នេះ​១​កង់ យក​ទៅ​ដាំ​ផឹក​។ លោក Thin ពោលថា ខ្ញុំ​ធ្វើ​តាម​ការណែនាំ​ក៏​ធូ​ស្រាល​សន្សឹមៗ ទឹក​នោម​ក៏​ស​ដូច​ដើម​វិញ​។ ខ្ញុំ​គិតថា ដើម​ថ្នាំ​មាន​អ្វី​ដែល​ពូកែ​ម្យ៉ាងទៀត​របៀប​ប្រើប្រាស់​វា​ក៏​ងាយស្រួល​។ តាមរយៈ​ការ​ចែកចាយ​ព័ត៌មាន​របស់​លោក Lac នៅ​មាន​អ្នកជំងឺ​ជាច្រើន​ទៀត​បាន​ទាក់ទង​មក​គាត់ ក្នុងនោះ​មាន​បុរស​ម្នាក់​ឈ្មោះ Nguyen Duc Thai រស់​នៅ​ខណ្ឌ​ធូ​ឌឹ​ក ទីក្រុង​ហូជីមិញ គាត់​ត្រូវបាន​វេជ្ជបណ្ឌិត​ប្រាប់ថា ក្រលៀន​របស់គាត់​មានទឹក​កម្រិត ២ (Hydronephrosis) វា​ចាំបាច់​ត្រូវ​ព្យាបាល​នៅ​មន្ទីរពេទ្យ ពុំនោះសោត​អាច​បណ្តាល​ឲ្យ​មុខងារ​ធ្លាក់ចុះ ឈាន​ដល់​ការ​ខូច​ក្រលៀន​តែម្តង​។ គាត់​បាន​ឮ​លោក Lac ខ្ញុំ​ក៏​សុំ​ចែក​ដើម​ថ្នាំ​របស់​គាត់​មក​ផឹក​ជិត​១​ខែ​ក្រោយ​ខ្ញុំ​ក៏​ជា​ពី​ជំងឺ​នេះ​។ តាំងពី​នោះ​មក​រហូតទល់​ពេល​នេះ ខ្ញុំ​តែង​ទៅ​ពិនិត្យ​ជំងឺ​ជាប្រចាំ ហើយ​លទ្ធផល​គឺ​ល្អ តាម​លោក Lac ដដែល​ឲ្យដឹង​នោះ តាមរយៈ​ដើម​ឱសថ​ដែល​គាត់​ត្រូវបាន​ជនជាតិ​នៅ​ខេត្ត យ៉ា​ឡាយ ឲ្យ​វា​អាច​ព្យាបាល​គ្រប់​ជំងឺ​ពាក់ព័ន្ធ​ជាមួយ​ក្រ​លៀន លើកលែង​តែ​ជំងឺ​គ្រោះ​ក្នុង​ក្រលៀន​ប៉ុណ្ណោះ​។ ពេល​ក្រុម​អ្នកសារព័ត៌មាន​ចង់ឃើញ​ដើម​ថ្នាំ​នោះ គាត់​បាន​ឲ្យ​ប្រពន្ធ​យក​ដើម​ថ្នាំ ១​កង់​ទំហំ​ប៉ុនកដៃ​ក្មេង មាន​បន្លារ ហើយ​ពណ៌​លឿង​ស្លេក ឆ្លង​តាម​ព័ត៌មាន​ស្តីពី​ដើម​ឱសថ “​អាថ៌កំបាំង ដែល​ត្រូវបាន​លោក Ngo Si Lac ចែករំលែក គួបផ្សំ​នឹង​ព័ត៌មាន​ទទួលបាន​អ្នក​កើត​ជំងឺ​ក្រលៀន​ច្រើន​នាក់​ទៀត ក្រុម​អ្នក​យក​ព័ត៌មាន ក៏​បាន​ទៅ​ជួប​ជាមួយ​វេជ្ជបណ្ឌិត​ឱសថ​បុរាណ Le Van Phuoc ប្រចាំ​ទីក្រុង TP Tuy Hoa គាត់​ពោលថា ៖ បែបនេះ​ពុំ​អាច​ដឹង​ថា វា​ជាដើម​អ្វី​ទេ ហើយ​បើ​ចង់ដឹងថា នោះ​ជា​ដើម​អ្វី​វា​មាន​សារធាតុ​អ្វីខ្លះ គប្បី​បញ្ជូន​វា​ទៅ​កាន់​វិទ្យាស្ថាន​ឱសថ​សាស្ត្រ​ដើម្បី​អ្នកឯកទេស​វិភាគ​ពិសោធន៍​។​

​តាម​គ្រូពេទ្យ​បុរាណ​ដដែល​ឲ្យដឹង​បន្ថែមថា រុក្ខជាតិ​ជា​រឿង​មួយ ប៉ុន្តែ​វា​ត្រូវ​សមប្រកប​នឹង​លក្ខណៈ​ជីវសាស្ត្រ​របស់​ដី​នៅ​តំបន់​ដែល​វា​កកើត​ដោយ​ធម្មជាតិ ទើប​អាច​មាន​នូវ​សារធាតុ ដែល​មាន​សារៈប្រយោជន៍​ជា​ថ្នាំ​បាន​។ ម្យ៉ាងទៀត របៀប​កាប់​គាស់​យក​វា​ក៏​ត្រូវ​ធ្វើ សមស្រប​តាម​អ្នក​ដែល​គេ​យល់​ដឹង​ដែរ ពុំនោះសោត​វា​ក៏​គ្មាន​ប្រសិទ្ធភាព ឬ​មាន​ប្រសិទ្ធភាព​តិចតួច​។​

​អត្ថបទ​នេះ​គេហទំព័រ​យើងខ្ញុំ​បកប្រែ​បន្ត​ពី​បទ​យក​ការ​របស់​ក្រុម​អ្នកសារព័ត៌មាន​វៀតណាម ដោយ​រំពឹងថា វា​អាច​ជួយ​ចែករំលែក​ផ្តល់​ក្តីសង្ឃឹម​ចុង​ក្រោយ​សម្រាប់​អ្នក​ដែល​កើត​ជំងឺ​ដូច​ពោល​ខាងលើ​៕ លី​សា​

×