Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្លើមធំ ! ប៉ូលិសចាប់បុរសម្នាក់ ក្លែងខ្លួនជានាយករង នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, ក្លែងឯកសារ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ-ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ សមត្ថកិច្ចចាប់ខ្លួនជនល្មើសក្លែងស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ ក្លែងឯកសាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកសាររបស់ក្រសួងមហាផ្ទៃ និងក្លែងខ្លួនជានាយករង នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ ជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ហាញមុខនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។

ការចាប់ខ្លួននេះ អនុតាមបញ្ជារបស់នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០)ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងជំនាញនៃនាយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំសម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឈានទៅចាប់ខ្លួនជនល្មើស នៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈ LHR និងចំណុចផ្ទះលេខ១២០បេ ភូមិចំកាឱឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ សៅខូ ចន្ទ័សូឡារ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ។
វត្ថុតាងចាប់យកបាន: ១. អាវុធខ្លី ១ដើម ម៉ាកTACTICAL23 លេខ WET5168 និងបង់ចំនួន ២(កាំភ្លើងហ្គាស), ២. គ្រាប់អាវុធប្រភេទ 9mm ចំនួន ១២គ្រាប់, ៣. ខ្នោះដៃ ចំនួន ១គូ, ៤. វិទ្យុទាក់ទងម៉ាកម៉ូតូរ៉ូឡាចំនួន ១គ្រឿង , ៥. ស្រោមអាវុធខ្លី ចំនួន ៤ស្រោម , ៦. កាតនគរបាលជាតិក្លែងក្លាយចំនួន ២សន្លឹក , ៧. ស័ក្តិថ្នាក់វរសេនីយ៍ទោ ១គូ , ៨. កាតនគរបាលព្រហ្មទណ្ឌក្លែងក្លាយ ចំនួន ២សន្លឹក , ៩. មួកនគរបាលជាតិថ្នាក់វរសេនីយ៍ចំនួន ២ និងថ្នាក់អនុសេនីយ៍ ១ , ១០. ឯកសណ្ឋាននគរបាលជាតិចំនួន ៦កំប្លេ , ១១. ឯកសារក្លែងក្លាយ មានលិខិតបទដ្ឋានរបស់ក្រសួងមហាផ្ទៃ. របស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងរបស់នាយកដ្ឋានព្រហ្មទណ្ឌ មួយចំនួនធំ , ១២. ប្រអប់ដាក់អាវុធខ្លីម៉ាក CZ ចំនួន១ , ១៣. ម៉ាស៊ីនកាត់កាត ចំនួន ១គ្រឿង , ១៤. អាវក្រោះការពារគ្រាប់ចំនួន ១អាវ , ១៥. អាវកាក់ពាក់ពីលើឯកសណ្ឋាននគរបាលជាតិចំនួន១ , ១៦. កាបូបដាក់សម្ភារៈចំនួន ៣ ,​ ១៧. ស្បែកជើងកវែងចំនួន ១គូ ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×