ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN ឲ្យដឹងថា រយៈពេល ១៧៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើង ១២៣៦លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៦៩០នាក់ និងរបួសចំនួន ១៧៥៦នាក់ ក្នុងនោះធ្ងន់ចំនួន ១០២២នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានកើតឡើងចំនួន ២លើក និងរបួស៤៣នាក់ ធ្ងន់ ៣នាក់ និងស្រាល ១នាក់។
អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៧៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១០៣០៥៩គ្រឿង ក្នុងនោះម៉ូតូចំនួន ៧៥៤៤៩គ្រឿង និងរថយន្តចំនួន ២៧៦១០គ្រឿង ក្នុងនោះរថយន្តតូច ២១២៩៤គ្រឿង និងធំ ៦៣១៦គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

