Sunday, July 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៥ខេត្ត រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ២៦៨នាក់

  • អាជ្ញាធរខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ ឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣០នាក់បន្ថែមទៀត សុទ្ធតែជាអ្នកពាក់ព័ន្ធជាមួយកម្មករ-កម្មការិនីរោងចក្រ។ អ្នកឆ្លងជំងឺកូវីដ-១៩ ទាំង៣០នាក់នេះ រកឃើញនៅក្រុងកំពង់ចាម ចំនួន៣នាក់, ស្រុកកំពង់សៀម ចំនួន២នាក់, ស្រុកកងមាស ចំនួន២នាក់, ស្រុកកោះសូទិន ចំនួន៣នាក់, ស្រុកព្រៃឈរ ចំនួន១នាក់, ស្រុកជើងព្រៃ ចំនួន៨នាក់, ស្រុកបាធាយ ចំនួន៣នាក់, ស្រុកចំការលើ ចំនួន៦នាក់ និងមកពីរាជធានីភ្នំពេញ ចំនួន២នាក់។

  • អាជ្ញាធរខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៤០នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស នឹងត្រូវបានព្យាបាលជាសះស្បើយ ៧នាក់ផងដែរ។ អាជ្ញាធរខេត្តកំពង់ធំ បានអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកឆ្លងកូវីដ-១៩ថ្មីខាងលើ ត្រូវរួសរាន់ទំនាក់ទំនងទៅកាន់មន្ត្រីមូលដ្ឋាន ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុត ឆែកមើលមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ តាមវិធានការសុខាភិបាល។

  • អាជ្ញាធរខេត្តឧត្តរមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ២៨នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស, និងត្រូវបានព្យាបាលជាជាសះស្បើយ ១នាក់។អាជ្ញាធរខេត្តឧត្តរមានជ័យ បានអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកឆ្លងថ្មីខាងលើ ត្រូវរួសរាន់ទំនាក់ទំនងទៅមន្ត្រីមូលដ្ឋាន ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ឱ្យបានត្រឹមត្រូវ។

  • អាជ្ញាធរខេត្តព្រៃវែង បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២១ ឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញបានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ៧៤នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ អ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនេះ រកឃើញនៅក្រុងព្រៃវែង ២នាក់ , ស្រុកស្វាយអន្ទរ ៣២នាក់ , ស្រុកព្រះសេ្តច ១៤នាក់
    , ស្រុកបាភ្នំ ៧នាក់ , ស្រុកពាមរក៍ ៤នាក់, ស្រុកពោធិ៍រៀង ៤នាក់, ស្រុកពាមជរ ៣នាក់ , ស្រុកស៉ីធរកណ្តាល ៣នាក់ , ស្រុកកញ្ច្រៀច ២នាក់ , ស្រុកពារាំង ១នាក់ , ស្រុកកំពង់ត្របែក ១នាក់និងមកពីខេត្តកណ្ដាល ១នាក់។

  • អាជ្ញាធរខេត្តស្វាយរៀង បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២១ ឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញបានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ៩៦នាក់បន្ថែមទៀត និងព្យាបាលជាសះស្បើយ ៥៥នាក់, ព្រមទាំងមានករណីស្លាប់ដោយសារជំងឺនេះ ចំនួន ២នាក់់។ អាជ្ញាធរខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទងផ្ទាល់ ឬប្រយោលជាមួយអ្នកឆ្លងកូវីដ-១៩ ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងប្រញាប់ប្រាប់ដល់មន្ត្រីមូលដ្ឋាន ដើម្បីផ្ដល់សំណាក និងធ្វើចត្តាឡីស័ក ១៤ថ្ងៃ៕ រក្សាសិទ្ធិដោយ៖ ពិសិដ្ឋ CEN
×