Sunday, July 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យបានឆាបឆេះផ្ទះលក់វិទ្យុទាក់ទង អស់ទាំងស្រុង បង្កឡើងដោយឆ្លងចរន្តអគ្គិសនី

ភ្នំពេញ ÷ ផ្ទះលក់វិទ្យុទាក់ទង មានឈ្មោះមករាតេឡេកូបសប ត្រូវបានអគ្គិភ័ឆាបឆេះយ៉ាងសន្ធោសន្ធៅ អស់ស្ទើរទាំងស្រុង បង្កឡើងដោយឆ្លងចរន្តអគ្គិសនី និងរងការខូចខាតសម្ភារនៅក្នុងផ្ទះអស់ស្ទើរទាំងស្រុង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ ដែរបានកើតឡើងកាលពីវេលាម៉ោង ៥ និង២០នាទីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៤៤០ ចំណុចជាប់នឹងផ្សារទួលទំពូង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ម្សាស់ហាងមានឈ្មោះ សៀង សេរីវឌ្ឍនាភេទប្រុស អាយុ៣៣ ឆ្នាំមុខរបរ ជាអាជីវករលក់ និងវិទ្យុទាក់ទង ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋលក់ដូរ នៅជាប់នឹងកន្លែងកើតហេ តុបានប្រាប់ខាងសារព័ត៌មានCEN ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញទុស្សេខ្សែភ្លើង ចេញពីក្នុងផ្ទះលក់វិទ្យុទាក់ទងមានឈ្មោះ មករាតេឡេកូប បន្ទាប់មកពួកគាត់ក៏បាននាំគ្នា ទាញយកបំពង់ពន្លត់អគ្គិភ័យ និងទាញទុយោទឹកជួយបាញ់ទប់ស្កាត់ បន្ទាប់មកពួកគាត់សុំឲ្យរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

ក្រោយពេលបាញ់ពន្លត់រថយន្តពន្លត់អគ្គិភ័យ ចំនួន១២គ្រឿង និងប្រើប្រាសទឹកអស់ចំនួន២៤រថយន្ត ហើយក្នុងហេតុការណ៍នេះ គ្មានមនុស្ស របួស ឬស្លាប់ នោះទេ៕ រក្សាសិទ្ធិដោយ៖សាមេត

×