ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ កញ្ញា តេង ដាណា (ហៅអាម៉ី) បានភ្ជាប់ពាក្យជាមួយគូដណ្តឹងឈ្មោះថា សម្បត្តិ មធូរ៉ា ដែលធ្វើឡើងជាលក្ខណៈគ្រួសារ នៅឯគេហដ្ឋានរបស់នាង ដោយមានការចូលរួមដឹងឮពីសាច់ញាតិចាស់ទុំទាំងសងខាង។

នៅក្នុងពិធីភ្ជាប់ពាក្យនោះផងដែរ មហាជនពិតជាមានការចាប់អារម្មណ៍ជាខ្លាំង ដោយឃើញបងស្រីកញ្ញា តេង ដាណា គឺអាជី (Ah Gi Leaders) ក៏បានបើកបង្ហាញគូស្នេហ៍របស់ខ្លួន យ៉ាងស្រស់សង្ហារផងដែរ និងបានបង្ហោះសារ ហាក់ចង់ភ្ជាប់ពាក្យដូចប្អូនដែរថា «ឈ្លោះគ្នារហូត ខាំគ្នាដូចdogតែមិនបែកគ្នា គិតម៉េចឥឡូវដូចជាចង់បានក្បាលជ្រូក ដូចTeng Dana Kelvin ដែរហេីយមេីលទៅ, ប្រុសសង្ហារគូនឹងស្រីឆ្នាស់ដូចចែជី» ។
តែដោយឡែក ក្រោយឃើញ អាជី បង្ហាញមុខគូស្នេហ៍ថ្មី និងពោលពាក្យបែបនេះ ស្រាប់តែសង្សារចាស់របស់នាង បានផុសសារដៀមដាម រហូតធ្វើឲ្យ អាជី ទប់ចិត្តមិនបានក៏បានឆ្លើយតបទៅវិញ ដោយប្រើពាក្យធ្ងន់ៗបែបនេះថា «បែកយូរណាស់ហើយ នៅផុសដៀមដាមទៀត អាថោកដូចអាចម៍ អាកាកសំណល់ បើហែងល្អ អញមិនមែនបោះចោលហែងទេ មកពីហែងថោកពេក ឃើញអញមានក្ដីសុខហែងច្រណែនមែន បើជ្រុលចប់ហើយស្ងាត់ទៅអាថោក»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









