Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស៥នាក់ស្លាប់ និង១៥៦ផ្សេង បានបាត់ខ្លួនក្នុងហេតុការណ៍ បាក់អគារនៅរដ្ឋ Florida ខណៈក្រុមអ្នកស្រាវជ្រាវកំពុងប្រគួតប្រជែងនឹងពេលវេលា

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការស្វែងរកអ្នកបាត់ខ្លួនជាង ១៥០ នាក់នៅហេតុការណ៍បាក់អគារខុនដូនៅរដ្ឋFlorida ដែលបានដួលរលំកាលពី ៣ ថ្ងៃមុន នៅពេលដែលមានសំណួរចោទឡើងអំពីភាពត្រឹមត្រូវនៃរចនាសម្ព័ន្ធអគារ។

ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥ នាក់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបុគ្គលិកសង្គ្រោះបន្ទាន់បានរកឃើញ ជនរងគ្រោះម្នាក់តាមវិធីសាស្រ្តរបស់ពួកគេ ក្នុងការស្វែងរកជនរងគ្រោះនៅទីតាំង Surfsideដែលជាទីក្រុងឆ្នេរមួយក្បែរទីក្រុងម៉ៃអាមី។
លោក Levine Cava បានមានប្រសាសន៍ថា៖«អាទិភាពធំរបស់យើងនៅតែបន្តស្វែងរក និងជួយសង្គ្រោះជីវិត ដែលយើងអាចធ្វើបាន» ។ យ៉ាងណាមិញ អ្នកស្វែងរកក៏បានរកឃើញសាកសពមនុស្សខ្លះដែរ ដោយជនរងគ្រោះបីនាក់ផ្សេងទៀត ត្រូវបានគេស្គាល់អត្តសញ្ញាណ ហើយសមាជិកគ្រួសាររបស់ពួកគេត្រូវបានជូនដំណឹង។

ក្រុមមន្រ្តីបាននិយាយថា ពួកគេបានផ្តល់ក្តីសង្ឃឹមថា មនុស្សមួយចំនួនក្នុងចំណោមមនុស្ស ១៥៦ នាក់ដែលមិនបានរាប់បញ្ចូលអាចនឹងមានជីវិតរស់នៅ។
ដោយមានជំនួយពីសត្វឆ្កែ ការស្កេន និងឧបករណ៍ធុនធ្ងន់ អ្នកជួយសង្គ្រោះសង្ឃឹមថា ប្រជាជនអាចរស់បានដោយដកដង្ហើម តាមរយៈចន្លោះប្រហោងខ្យល់ ដែលប្រហែលជាមាននៅក្នុងគំនរបាក់បែក។

ប្រធានអគ្គិភ័យលោក Alan Cominsky បានមានប្រសាសន៍ថា៖« រឿងធំបំផុតឥឡូវនេះ គឺជាក្តីសង្ឃឹមដែលជាអ្វីដែលកំពុងជំរុញយើងបន្តសកម្មភាពហើយ វាជាស្ថានភាពពិបាកបំផុតមួយ»។ ក្រុមមន្រ្តីបាននិយាយថា សហរដ្ឋអាមេរិកនឹងធ្វើសវនកម្មលើអគារទាំងអស់ ដែលមានអាយុលើសពី ៤០ ឆ្នាំក្នុងរយៈពេល ៣០ ថ្ងៃបន្ទាប់ ដើម្បីធានាថាអគារទាំងនោះមានគុណ និងបញ្ជាក់ពីអាយុកាលត្រឹមត្រូវ៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×