Sunday, July 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់ ! ជនជាតិចិនលួចចិញ្ចឹមតោក្នុងផ្ទះដោយខុសច្បាប់ ត្រូវអាជ្ញាធរចុះទៅដកហូត ហើយម្ចាស់ក៏ត្រូវបាន… (វីដេអូ)

ភ្នំពេញ ៖ នេះជារឿងមួយដ៏មិននឹកស្មានដល់ និងគួរឲ្យភ្ញាក់ផ្អើលតែម្តង ខណៈបានដឹងថា គ្រួសារជនជាតិចិនមួយបានចិញ្ចឹមសត្វតោនៅក្នុងផ្ទះ ដូចទៅនិងសត្វចិញ្ចឹមដទៃផងដែរ។ តែទោះយ៉ាងណា សត្វតោចិញ្ចឹមនោះ ត្រូវបានអាជ្ញាធរចម្រុះចុះដកហូតហើយ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅក្នុងផ្ទះវីឡាមួយកន្លែង ដែលមានអស័យដ្ឋានផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្នុងកិច្ចសហប្រតិបត្តិការចុះដកហូតសត្វតោឈ្មោលនេះផងដែរ គឺធ្វើឡើងក្រោមដឹកនាំដោយ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance និងព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន បន្ទាប់ពីមានប្រជាពលរដ្ឋជិតខាង បានរាយការណ៍ប្រាប់អំពីការចិញ្ចឹមសត្វតោដោយខុសច្បាប់ ពីសំណាក់បុរសជនជាតិចិននៅក្នុងផ្ទះវីឡាងខាងលើ។

នាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ ក៏បានបញ្ជាក់ឲ្យដឹងថា ពលរដ្ឋមិនមានសិទ្ធិក្នុងការចិញ្ចឹមសត្វព្រៃ ដែលជាប្រភេទសត្វកម្រនោះទេ ដែលផ្ទុយពីច្បាប់ និងមាត្រា ៤៩ នៃច្បាប់ស្តីពីព្រៃឈើ កថាខ័ណ្ឌ២ ត្រង់ចំណុច៣ ដែលបានចែងថា ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជ ត្រូវបានហាមឃាត់។

ដោយឡែក បើយោងតាមទំព័រហ្វេសប៊ុក Widlife Alliance បានបង្ហោះឲ្យដឹងផងដែរថា សត្វតោឈ្មោលនេះ គឺត្រូវបានម្ចាស់ផ្ទះជនជាតិចិននោះ យកមកចិញ្ចឹមតាំងពីនៅកូនតូចមកម្ល៉េះ ដែលនៅពេលនេះ វាមានអាយុ ១ឆ្នាំកន្លះ ហើយ និងមានទម្ងន់ ៧០ គីឡូក្រាម។ តែយ៉ាងណា សត្វតោឈ្មោលនេះដែលត្រូវបានដឹងថាស៊ីសាច់ឆៅមួយថ្ងៃ ៦ គីឡូក្រាម ត្រូវបានយកទៅចិញ្ចឹមបន្ត នៅឯមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅហើយ។ ចំណែកជនជាតិចិនដែលជាម្ចាស់ផ្ទះ ក៏ត្រូវបានអាជ្ញាធរហៅទៅធ្វេីការណែនាំឈប់ឱ្យចិញ្ចឹមសត្វព្រៃបែបនេះបន្តទៀត ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×