Sunday, July 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិឌ្ឍន៍ សហគ្រិនភាពដាក់គោលការណ៍អនុវត្ត៣ចំនុច សម្រាប់ជួយគាំទ្រអាជីវកម្ម សហគ្រាសធុនតូច និងមធ្យម

ភ្នំពេញ ៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជា រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិឌ្ឍន៍ សហគ្រិនភាព បានដឹកនាំការប្រជុំក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព លើកទី០៩ តាមរយៈ ប្រព័ន្ធអនឡាញ ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកឧកញ៉ា លោកបណ្ឌិត ដែលជាសមាជិក និងទីប្រឹក្សានៃក្រុមប្រឹក្សាបរធនបាល ដើម្បីពិនិត្យលើវឌ្ឍនភាពការងាររយៈពេល ៥ខែ កន្លងមក ព្រមទាំងពិភាក្សា និងអនុម័តលើសំណើរផ្សេងៗ សម្រាប់ជួយគាំទ្រអាជីវកម្ម សហគ្រាសធុនតូច និងមធ្យម និងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជានៅកំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ ១៩។
ជារួមអង្គប្រជុំបានវាយតម្លៃបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារ ដោយទទួលបានលទ្ធផលការងារល្អ ប្រសើរ និងបានពង្រីកកេរ្តិ៍ឈ្មោះស្ថាប័នបានយ៉ាងទូលំទូលាយ។

ក្រុមប្រឹក្សាបរធនបាល ម.អ.ស. បានលើកទឹកចិត្តនិងផ្តល់ជាគោលការណ៍ណែនាំមួយចំនួន ទៅដល់សហគ្រិនខ្មែរក្នុងការបន្តអនុវត្តកម្មវិធី និងសកម្មភាពរបស់ខ្លួនជាមួយ នឹងដៃគូសម្រាប់ជួយទៅដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មីដូចខាងក្រោម៖
ដោយទី១៖ បន្តអនុ វត្តកម្មវិធីកសាងសមត្ថភាពរបស់សហគ្រិន និងវគ្គបណ្តុះបណ្តាលអំពីបទពិសោធន៍អាជីវកម្មនានាតាមរយៈ ប្រព័ន្ធអនឡាញដើម្បីទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ។ ទី២ តភ្ចាប់សហគ្រាសដែលមានសក្តានុពលទៅទីផ្សារក្នុងស្រុក និងក្រៅស្រុក ប្រភពហិរញ្ញប្បទាន និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងអាជីវកម្ម និង ទី៣ ពិនិត្យលទ្ធភាពក្នុងការគាំទ្រសហគ្រិនដែលមានសក្តានុពលជា លក្ខណៈចង្កោម ដែលរួមបញ្ជូលកម្មវិធីគាំទ្រស្នូលទាំងបួនបញ្ជូលគ្នា៕
រក្សាសិទ្ធិដោយ៖CEN

×