Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅថៃឥឡូវសាហាវណាស់ ! ចូលប្លន់ហាងមាសដ៏ធំ និងល្បី កណ្តាលក្រុងឈៀងរ៉ៃ ប្រមូលយកគ្រឿងអលង្ការ គិតទឹកប្រាក់ប្រមាណ ១០ មុឺនដុល្លារ

នេះគឺជាហេតុការណ៍មួយដ៏គួរឲ្យញាក់សាច់តែម្តង ខណៈដែលចោរ២នាក់ប្រដាប់ដោយអាវុធ បានចូលប្លន់ហាងមាសដ៏ធំ និងល្បីមួយកន្លែង នៅកណ្តាលក្រុងឈៀងរ៉ៃ ប្រទេសថៃ ទាំងកណ្តាលថ្ងៃ ប្រមូលយកខ្សែកមាស គិតជាទឹកប្រាក់ជាង ៣ លានបាត (ប្រមាណជិត ១០ម៉ឺនដុល្លារ) រួចជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព។

នៅវេលាម៉ោង ២ និង ៣០ នាទី រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ Passakorn Sukha ប៉ូលីសស៊ើបផ្នែកអង្កេត នៃស្នងការដ្ឋាននគរបាលស្រុក Muang បានទទួលរបាយការណ៍ថា មានបុរស២នាក់ ជិះម៉ូតូធំ១គ្រឿង បានប្រើប្រាស់អាវុធ ចូលប្លន់ហាងមាសដែលមានយីហោឈ្មោះថា Yaowarat Sinthawee ស្ថិតនៅផ្ទះលេខ៨៨ ផ្លូវលេខ៤ ស្រុក Mueang ដោយបានបាញ់គំរាមម្ចាស់ហាងចំនួន២គ្រាប់ មុនពេលប្រមូលយកគ្រឿងអលង្កការមាសមានទម្ងន់ ១១៤ បាត ដែលមានតម្លៃជាង ៣លានបាត រួចឡើងម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្តង។

នៅកន្លែងកើតហេតុ ប៉ូលីសបានរកឃើញសំបកគ្រាប់កាំភ្លើង 9 mm ចំនួន ២ គ្រាប់ នៅមុខហាង ហើយពួកគេក៏បានយកវីដេអូកាមេរ៉ាសុវត្ថិភាពរបស់ហាង និងក៏ដូចវីដេអូនៃបណ្តាហាងផ្សេងៗទៀតនៅក្បែរនោះ ដើម្បីជាជំនួយសម្រាប់ប៉ូលីសប្រើ ក្នុងការតាមដានមុខសញ្ញាចោរវ័យក្មេងទាំងពីរ។

ដោយឡែក សម្រាប់គ្រឿងអលង្ការដែលបានបាត់បង់រួមាន៖ ១- ខ្សែកមាសទម្ងន់ ៣ salung ចំនួន ២០ ខ្សែ, ២- ខ្សែកមាសទម្ងន់ ២ បាត ចំនួន ១០ ខ្សែ, ៣- ខ្សែកមាសទម្ងន់ ៣ បាត ចំនួន ៤ ខ្សែ, ៤- ខ្សែកមាសទម្ងន់ ៦ សាឡុង ៣ ខ្សែ, ៥- ខ្សែដៃមាសទម្ងន់ ៣ បាត ចំនួន ៤ ខ្សែ, ៦- ខ្សែដៃមាសទម្ងន់ ២ បាត ចំនួន ១០ ខ្សែ ៧- ខ្សែដៃមាសទម្ងន់ ២ salung ចំនួន ៩ ខ្សែ, ៨- ខ្សែដៃមាសទម្ងន់១បាត ចំនួន ៣ ខ្សែ, ៩- ខ្សែកមាសទម្ងន់១បាត ២៥ ខ្សែ។ សរុបទាំងអស់ចំនួន ៨៦ ខ្សែ , ទម្ងន់ ១១៤ បាត មានតម្លៃ ៣.០៤៩.៥០០ បាត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×