Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មប្រាសាទជិត៣ពាន់ដុំ ធ្លាក់រាយប៉ាយ នៅក្នុងសិន្ធុប្រាសាទបាយ័ន

ខេត្តសៀមរាប ៖ ថ្មប្រាសាទបុរាណប្រមាណជិត៣.០០០ដុំ ធ្លាក់រាយប៉ាយនៅក្នុងសិន្ធុប្រាសាទបាយ័ន ជាយូរឆ្នាំមកហើយ ឥឡូវនេះ ត្រូវបានមន្រ្តីអាជ្ញាធរជាតិអប្សរា ធ្វើការប្រមូល និងរក្សាទុកនៅទីតាំងដែលមានសុវត្ថិភាព។

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ លោក ស៊ឹម ថន អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាអ្នកទទួលខុសត្រូវការដ្ឋានលើកថ្មនេះ បានឱ្យដឹងថា គោលបំណងលើកថ្មនេះ គឺដើម្បីរៀបចំទុកដាក់ឱ្យមានសណ្ដាប់ធ្នាប់ល្អ ដើម្បីថែរក្សាទុកត្រៀមបម្រុងសម្រាប់ ធ្វើការជួសជុលប្រាសាទឡើងវិញ។

លោក ស៊ឹម ថន បន្តទៀតថា ថ្មប្រាសាទ ដែលស្ថិតនៅរាយប៉ាយក្នុងសិន្ធុប្រាសាទបាយ័នរាប់រយឆ្នាំមកហើយនោះ មានចំនួនជិត៣.០០០ដុំ ដោយមួយផ្នែក រលុះបាក់ធ្លាក់ពីតួប្រាសាទក្បែរនោះ និងមួយផ្នែកទៀតត្រូវគេជញ្ជូនយកទៅដាក់ ក្នុងពេល ដែលបារាំងធ្វើការជួសជុលប្រាសាទបាយ័ន (ប្រហែលចន្លោះឆ្នំា១៩១៣-១៩២៩)។ លោកបន្តថា ថ្មដែលស្រង់បានមកភាគច្រើន ជាប្រភេទថ្មភក់ មានដូចជាថ្មដំបូល ធ្នឹម សសរ ខឿន ថ្មកម្រាល បូករួមទាំងថ្មមានក្បាច់ចម្លាក់ជាដើម៕
រក្សាសិទ្ធិដោយ៖CEN

×