Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ជិះម៉ូតូវ៉ារថយន្ដខាងស្ដាំ ធ្លាក់ផ្លូវ ដួលរងរបួសខ្លួនឯង

ភ្នំពេញ ៖ នារីម្នាក់សយទាំងព្រឹកដែលបើករថយន្ត ត្រូវបានម៉ូតូដែលបុរសម្នាក់ ជិះដួលខ្លួនឯង បណ្ដាលឱ្យបែកស្តុបម៉ូតូពីក្រោយ ហេតុតការណ៍គ្រោះថ្នាក់ចរាចរាណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវបឹងតាម៉ាត ក្នុងភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមការរៀបរាប់ពីស្ត្រី ដែលជាអ្នកបើករថយន្ត បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តម៉ាកLEXUS RX330 ពណ៌កណ្ដុរប្រម៉េះ ពាក់ផ្លាកលេខភ្នំពេញ 2AZ-4316 បើកបរតាមបណ្តោយផ្លូវបឹងតាម៉ាត ក្នុងទិសដៅពីកើតទៅលិច កំពុងតែបើកតាមផ្លូវកំពុងតែបេីកសុខៗ ស្រាប់តែមានបុរសម្នាក់ បានជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ 1GA-8116 ជិះមកពីក្រោយ ហើយក៏បានវ៉ារថយន្តរបស់គាត់ខាងស្ដាំ ពេលនោះក៏ធ្លាក់ផ្លូវបេតុង ពេលដែលម៉ូតូឡើងមកវិញ ក៏រអិលដួលបណ្ដាលឲ្យអ្នកជិះម៉ូតូ រងរបួសរលាតជើងខាងស្ដាំ ស្របពេលនោះ គាត់ក៏បានបើករថយន្តពីក្រោយ ជ្រុលចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកចំស្តុប ម៉ូតូខាងក្រោយ បណ្ដាលឲ្យបែក ចំណែកបុរសរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះ ទៅមន្ទីរពេទ្យឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ រីឯស្ត្រីដែលជាអ្នកបើកបររថយន្ត ក៏មិនបានទៅណាដែរ រង់ចាំដោះស្រាយជាមួយជនរងគ្រោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ក៏បានចុះមកដល់កន្លែងកេីហេតុ និងជួយសម្រួលចរាចរណ៍ នៅតាមផ្លូវកុំឲ្យមានការកកស្ទះ រួចបានយកម៉ូតូ និងរថយន្ត មកដាក់អែបខាង ដើម្បីឲ្យភាគីទាំងសងខាងនិយាយគ្នា ក្រោយមកស្ត្រីដែលជាអ្នកបើករថយន្ត ក៏បានចេញថ្លៃសំណងចំនួន៤០ដុល្លារ ដើម្បីឲ្យទៅជនរងគ្រោះ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖មីដា

×