ថ្មីៗនេះ សត្វឆ្កែមួយក្បាល នៅក្នុងប្រទេសវៀតណាម បានទទួលការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង ពីសំណាក់អ្នកលេងអុីនធើរណែត ព្រោះតែគ្រប់គ្នាមិននឹកស្មានដល់ ចំពោះភាពវ័យឆ្លាតដ៏របស់វា ក្នុងការចេះធ្វើការងារជួយដល់ម្ចាស់វា។

នៅក្នុងវីដេអូ Tik Tok របស់គណនីឈ្មោះ @ jungho390 បានបង្ហាញឲ្យឃើញសត្វឆ្កែ១គូ នៅដេកខាងមុខ និងច្រកចូលហាងលក់ម្ហូបអាហារមួយកន្លែង ដែលត្រូវបានដាក់តុឃាំង ដើម្បីអនុវត្តឲ្យបានខ្ជាប់ខ្ជួន ទៅតាមវិធានការបង្ការទប់ស្កាត់ នៃការឆ្លងរីករាលជំងឺកូវីដ១៩ ហើយអតិថិជន ត្រូវអង្គុយនៅកៅអីខាងក្រៅ ដើម្បីរក្សាគម្លាត។
តែយ៉ាងណាមិញ រឿងមួយដែលលេចធ្លោនៅក្នុងវីដេអូ គឺថាឆ្កែមួយក្បាលក្នុងចំណោមពីរក្បាលនោះ បានគ្រប់គ្រងស្ថានការណ៍ និងដើរតួជាអ្នកគិតលុយពីអ្នកមកទិញម្ហូប និងជួយប្រមូលលុយ ដល់ស្ត្រីថៅកែភោជនីយដ្ឋាន។

ពិតណាស់ សត្វឆ្កែដ៏ចេះនេះ គឺគ្រាន់តែថៅកែចង្អុលទៅកាន់អតិថិជន នោះវានឹងរត់ទៅកាន់ពួកគេម្នាក់ៗ និងរង់ចាំការប្រគល់លុយឲ្យ ខណៈកន្ទុយបក់ជាប់រហូត។ នៅពេលលុយ ត្រូវបានហុចឲ្យ វានឹងពាំលុយយកទៅឲ្យថៅកែស្រីយ៉ាងលឿនតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




@jungho390 Ai sen ai boss ??? 🤣🤣🤣 Mùa dịch có em nó cũng ổn kkk##ONhaGiaiTri
♬ Đường Tôi Chở Em Về (Cukak Remix) – buitruonglinh