Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ក្លែងជាប៉ូលិស ប្រឈមនឹងទោស ជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ បន្ទាប់ពីតុលាការចោទប្រកាន់ បីបទល្មើសផ្សេងគ្នា

ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា បើកការស៊ើបសួរ ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត , ប្រើប្រាស់ដោយ ខុសច្បាប់ នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់សាធារណៈ និងក្លែងបន្លំឯកសារសាធារណៈ តាមមាត្រា៤៩០ មាត្រា៦១២ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ ។

ជនសង្ស័យឈ្មោះ សៅខូ ច័ន្ទសូឡារ ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២១ បន្ទាប់ពីបញ្ចប់ការសួរនាំរួច។

សមត្ថកិច្ចបានអះអាងថា ជនសង្ស័យរូបនេះ បានក្លែងអត្តសញ្ញាណប័ណ្ណនគរបាលជាតិ (លួចបន្លំអត្តលេខ), ក្លែងប្រកាសក្រសួងមហាផ្ទៃ ស្ដីពីការតម្លើងឋានន្ដរស័ក្ដិមន្ដ្រីនគរបាលជាតិ និងប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិដោយខុសច្បាប់, ក្លែងបន្លំលិខិតបេសកកម្ម របស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ដាក់តួនាទីជា នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, ក្លែងបន្លំលិខិតបេសកកម្មរបស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌, ប្រើប្រាស់ និងជួញដូរអាវុធខុសច្បាប់។

យោងតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ជនសង្ស័យរូបនេះ ត្រូវបានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ ចាប់ខ្លួននៅថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២១ និងបានប្រគល់មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបន្ដសួរនាំ និងចាត់ការតាមនីតិវិធី។

បើយោងតាមក្រមព្រហ្មទណ្ឌ មាត្រា៤៩០ បទកាន់កាប់ឬដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាតត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៦ខែទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀលទៅ៦លានរៀល។ មាត្រា៦១២ បទប្រើប្រាស់ដោយខុសច្បាប់ នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១ខែ១ឆ្នាំនិងពិន័យ១០ម៉ឺនរៀល ដល់២លានរៀល និងមាត្រា៦២៩បទការក្លែងបន្លំជាសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ៕ រក្សាសិទ្ធិដោយ៖CEN

×