Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកស្រាបៀរកម្ពុជា ក្រឡាប់ធ្លាក់ផ្លូវ នៅស្រុកកោះកុង របួសធ្ងន់២នាក់

កោះកុង ៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានអោយដឹងថា មានមនុស្ស២នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកស្រាបៀរកម្ពុជាក្រឡាប់ធ្លាក់ផ្លូវ ។ ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១ និង០៥នាទីមានករណី លើកំណាត់ផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ចំណុចចំណោតតាតៃ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។

មូលហេតុដែលបណ្តាលឲ្យក្រឡាប់ដោយខ្លួនឯងនេះ ដោយសារអ្នកបើកបរប្រើប្រាស់ល្បឿនលឿន ខណៈកំពុងចុះចំណោត និងជាចំណុចផ្លូវកោង ហើយហ្វ្រាំងមិនស៊ីក៏បានរេចង្កូតក្រឡាប់តែម្តង ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើម៉ាកពុយស៊ូ ពណ៌ផ្ទៃមេឃ ប្រភេទរថយន្តសណ្តោងរ៉ឺម៉ក ក្បាលពាក់ផ្លាកលេខភ្នំពេញ 3E-2747 ។ ចំណែករ៉ឺម៉កសណ្តោងពាក់ផ្លាកលេខភ្នំពេញ 4A-5021 ធ្វើដំណើរពីភ្នំពេញទៅ ទីរួមខេត្តកោះកុង ដឹកស្រាបៀរកម្ពុជា បើកបរដោយឈ្មោះ ហែម រតនា ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ(រងរបួសបាក់ដៃខាងឆ្វេង) និងអ្នករួមដំណើរឈ្មោះ សួន ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃជ្រៅ ឃុំសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង (រងរបួសបាក់ជើងខាងឆ្វេង) ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនតាមរថយន្តដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែខេត្តកោះកុង ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×