Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៊ិះកាប់ផ្តាច់ពូជ ! ចេះតែឆ្ងល់មិនដឹងចេកអ្វី ក៏សម្រេចចិត្តថតបង្ហោះ ស្រាប់តែអ្នកស្គាល់ហ៊ានឲ្យថ្លៃជិត ២០០០ ដុល្លារ ព្រោះវាជាប្រភេទចេកដ៏កម្រ…

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Samrit Saraphi បានចែករំលែកនូវរឿងដ៏ស្ទើរតែមិនគួរឲ្យជឿមួយ ដែលបានកើតឡើងនៅផ្ទះអ្នកភូមិមួយកន្លែង ស្ថិតក្នុងស្រុក Buached ខេត្តសូរិន្ទ ដោយបានពណ៌នាថា កូនស្រីម្ចាស់ចម្ការកៅស៊ូម្នាក់ នៅថ្ងៃមួយបានទៅចៀរជ័រដើមកៅស៊ូ នៅឯចុងភូមិ ហើយចៃដន្យ នាងក៏បានប្រទះឃើញដើមចែកមួយដើម ដែលឪពុករបស់នាងបានដាំអស់រយៈពេលយូរឆ្នាំមកហើយ។ ជាមួយពណ៌ស្លឹកដ៏ចម្លែក ស្រដៀងទៅនិងដើមចេកដែលនាងធ្លាប់តែឃើញនៅក្នុងព័ត៌មាន ប៉ុន្តែ នាងក៏មិនប្រាកដក្នុងចិត្តថា តើវាពិតជាប្រភេទចេកអាល់កាឡាំង ឬក៏មិនពិតនោះទេ។

ដូច្នេះ នាងក៏បានយកទូរស័ព្ទថតវាទុក ដើម្បីផ្ញើឲ្យមិត្តរបស់នាង តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដែលមានការយល់ដឹងពីរុក្ខជាតិអាល់កាឡាំង ហើយជាលទ្ធផល មិត្តភក្តិរបស់នាង ក៏បានបញ្ជាក់ឲ្យដឹងថា វាពិតជាដើមចេកអាល់កាឡាំងប្រាកដមែន។

ក្រោយរូបភាពនៃដើមចេកនេះ ត្រូវបានចែករំលេក ក៏មានអ្នកមកឆាតទាក់ទងវាពីនាង ឲ្យគេហ៊ានឲ្យក្នុងតម្លៃ ៥ ម៉ឺនបាត (ប្រហែលជាង ១៥០០ ដុល្លារ) ។ បន្ទាប់ត្រូវថ្លៃគ្នា អ្នកទិញក៏បានធ្វើដំណើរពីសុរិន្ទ មកកាន់ផ្ទះម្ចាស់ចេកភ្លាមៗផងដែរ។

ទាំងឪពុករបស់នាង និងរូបនាងដែលជាម្ចាស់ដើមចេកដ៏កម្រនេះ បាននិយាយថា ចេកទាំងនេះគឺត្រូវបានចេកដាំនៅផ្ទះ ហើយត្រូវបានរក្សាទុកនៅក្នុងសួនក្រោយផ្ទះអស់រយៈពេលច្រើនឆ្នាំមកហើយ។ ដោយសារតែមិនដឹង កាលពីប៉ុន្មានខែមុននេះ គាត់បានកាប់ដើមវាអស់ជាច្រើនដើម ព្រោះគិតថា វាអាចមានជំងឺ ដែលបង្កផលប៉ះពាល់ដល់ដំណាំដទៃទៀត។

គាត់មិនបានគិតថា ចេកអាល់កាំងឡាំងនេះ មានតម្លៃថ្លៃបែបនេះសោះ។ ហើយប្រសិនបើកូនស្រីរបស់គាត់ មិនចាប់អារម្មណ៍ និងបញ្ចេញចេកនេះ ឲ្យគេបានដឹង នោះមិនយូរទៀតទេ គាត់ប្រហែលជាកាប់វាចោលផ្តាច់ពូជតែម្តង។ គួរបញ្ជាក់ថា ពូជចេកអាល់កាឡាំង ជាពូជចេកប្រភេទដ៏កម្រ និងមានតម្លៃខ្លាំងណាស់ ដោយក្នុង១លានដើមចេក អាចមានពូជនេះតែមួយតែប៉ុណ្ណោះ៕ រក្សាសិទ្្ធិដោយ៖ លឹម ហុង

×