Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតអូស្រ្តាលី ស្វាគមន៍សហគ្រាសធុនតូច និងមធ្យម ចូលរួមតាមអ៊ីនធឺណេត

ភ្នំពេញ ៖ លោក ប៉ាប្លូ កាង ឯកអគ្គរដ្ឋទូតអូស្រ្តាលី នៅថ្ងៃទី២៨ខែមិថុនា បានថ្លែងសារថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានក្លាយជាមធ្យោបាយសំខាន់មួយ សម្រាប់អាជីវកម្ម ដើម្បីធ្វើឡើងបានក្នុងស្ថានភាពជំងឺកូវីដ-១៩នេះ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែដឹងពីរបៀបចាប់ផ្តើម ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនោះទេ។

ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានមានប្រសាសន៍បន្ថែមថា ដោយសហការជាមួយយូអិនឌីភី (UNDP Cambodia) អូស្រ្តាលី កំពុងជួយបំពាក់អាជីវកម្មខ្នាតតូចនៅកម្ពុជា ជាមួយនឹងជំនាញដែលចាំបាច់ ដើម្បីចាប់ផ្តើមធ្វើការលក់ដូរតាមអ៊ីនធឺណេត។

នេះជាវីដេអូ ដែលឯកអគ្គរាជទូត Kang ស្វាគមន៍សហគ្រាសធុនតូច និងមធ្យម ក្រុមបន្ទាប់ទៀត ដើម្បីចូលរួមក្នុងសិក្ខាសាលា ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រោមប្រធានបទ “តោះលក់អនឡាញ”៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×