Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលបញ្ជូន​ជនសង្ស័យ​ចំនួន​១០​នាក់​ទៅ​តុលាការ ពី​បទ ​នាំ​មនុស្ស​ចេញ​មិន​ស្របច្បាប់ ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ

​បន្ទាយ​មាន​ជ័យ​ ៖​ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ នៅ​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ​ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ ចំនួន​១០​នាក់ ពី​បទ​ នាំ​មនុស្ស​ចេញ​មិន​ស្របច្បាប់​​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ​។

​លោកស្រី​ឧត្តមសេនីយ៍ត្រី​ ឌី​ សុ​ជាតិ​ ស្នងការ​រង​ ទទួល​ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ ការពារ​អនីតិជន​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​១០​នាក់​នេះ​ គឺ​ពាក់ព័ន្ធ​ករណី​នាំ​មនុស្ស​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ មិន​ស្របច្បាប់​ ត្រូវ​បាន​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៩១១​ បាន​ធ្វើការ​ឃាត់ខ្លួន​ចំនួន​០២​ករណី ​ដោយឡែក​ពី​គ្នា​ ជា​បន្តបន្ទាប់​ នៅ​ក្នុងភូមិ​សាស្ត្រ​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០២១​ រួច​បាន​ធ្វើការ​ប្រគល់​ឲ្យ​នគរបាល​អធិការដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត​ រៀបចំ​សំណុំរឿង​បញ្ជូន​មក​កា​​រិ​យា​ល័យ​ជំនាញ​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ចាត់ការ​បន្ត​ ។​

​លោកស្រី​ឧត្តមសេនីយ៍​ស្នងការ​រង​ បាន​បញ្ជាក់​ថា​ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ កម្លាំង​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​ម៉ូតូ​ចំនួន​០៥​គ្រឿង​ ដែល​ជា​ម្យោ​បាយ​សម្រាប់​បម្រើ​ឲ្យ​បទល្មើស​ ដឹក​ជញ្ជូន​ពលករ​ដើម្បី​ឆ្លង​ដែន​។​

​បើ​យោង​តាម​ចម្លើយ​បំភ្លឺ​របស់​ពលករ​ចំនួន​ ៥​នាក់​ (​ជនជាតិ​ថៃ​០១​នាក់​)​ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​១០​នាក់​​ ឲ្យ​ដឹង​ថា​ ពួក​គេ​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ នាំ​មនុស្ស​ចេញ​ដោយ​មិន​ស្របច្បាប់​ ពិតប្រាកដ​មែន​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង​ម៉ូតូ​ កម្លាំង​នគរបាល​ការិយាល័យ​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បន្តា​យ​មាន​ជ័យ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​ ចំពោះ​ពលករ​ចំនួន​០៥​នាក់​ ត្រូវ​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​រួច​ឲ្យ​ពួក​គេ​វិល​ទៅ​លំនៅ​ឋាន​វិញ​ ។​ ចំណែក​ជនជាតិ​ថៃ​០១​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​វិទ្យាល័យ​និមិត្ត​ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×