Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស៤នាក់បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍អគ្គិភ័យ ឆេះផ្ទះលក់សាច់ប៉ាតេ

ភ្នំពេញ ÷ អគ្គិភ័យបានឆាបឆេះផ្ទះលក់សាច់ប៉ាតេ យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យមានមនុស្ស៤នាក់ស្លាប់ និងរថយន្ត២គ្រឿង ថែមទាំងម៉ូតូ៧គ្រឿងទៀត ត្រូវបានឆេះខ្ទេចទាំងស្រុង។

ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៤ និង២០នាទៀបភ្លឺ ទី២៩ ខែមិថុនា ឆ្នាំ២០២១ ចំណុចផ្ទះលេខ៤៤ ស្ថិតនៅតាមបណ្តោយផ្លូវ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋជិតខាង បានប្រាប់ឲ្យដឹងថា ដំបូងគាត់បានឃើញផ្សែងហុយ ចេញពីក្នុងផ្ទះ បន្ទាប់មកក៏ឮស្នូរសំឡេងផ្ទុះ រួចពួកគាត់បានរាយការណ៍ ទៅសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យ ឲ្យចុះមកជួយបាញ់ពន្លត់ ដោយឡែកនៅក្នុងហេតុការណ៍ដ៏រន្ធត់មួយនេះ ពុំមាននរណា
ម្នាក់ អាចចេញពីក្នុងផ្ទះបានទេ ដោយសារតែផ្ទះជាប់ទ្វារដែក អូតូទើបពុំអាចបើករត់ចេញមកក្រៅបាន ។

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជូនពត៌មានបឋម៖មានអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្ទះលេខ៤៤និង៤៦ ផ្លូវលេខ២០០ ក្រុម០២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានម្ចាស់ផ្ទះឈ្មោះ ហុង ពេជ្រហោះ ភេទប្រុស អាយុ៧១ឆ្នាំ មុខរបរជរានៅផ្ទះ មូលហេតុ កំពុងបន្តការស្រាវជ្រាវ , ប្រភេទសំណង់ ថ្មបេតុង ទំហំ ០៩ម៉ែត្រគុណ ៣០ម៉ែត្រ ចំនួន០៣ជាន់។ ខូចខាតសម្ភារ ឆេះផ្ទះជាន់ផ្ទាល់ដី ទំហំ ០៩ ម៉ែត្រគុណ ៣០ម៉ែត្រ អស់ទាំងស្រុង រួមទាំងឆេះសម្ភារផ្សេងៗទៀតដូចជាឆេះរថយន្តFord Willdrak ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ២BB-៨២៣៣ ចំនួន ០១គ្រឿង ឆេះរថយន្តLuxus ៣៣០ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AL-១១៥៨ ចំនួន០១គ្រឿង ឆេះម៉ូតូសរុបចំនួន ០៧គ្រឿង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ករណីនេះបណ្តាលឲ្យស្លាប់មនុស្សចំនួន ០៤នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ) ។ របួសស្រាលមនុស្សប្រុសចំនួន ០១នាក់ មានឈ្មោះ ម៉ូច សីហា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មន្រ្តីកិច្ចសន្យាអគ្គិភ័យ ។

ប្រតិបត្តិការនេះប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ៣៨ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៣៨ ឡាន ស្មេីនឹង ១៥២ ម៉ែត្រគូប ។ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចជា រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡានសើ្មនឹង១២ ម៉ែត្រគូប៕ រក្សាសិទ្ធិដោយ៖សា មេត

×